សម័យប្រជុំលើកទី៣៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ កិច្ចប្រជុំលើកទី៨ គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែតុលា

(VOVWORLD) - បន្តសម័យប្រជុំលើកទី៣៥ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបូកសរុបនូវកិច្ចប្រជុំលើកទី៧ និងផ្តល់មតិដំបូង ស្តីពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៨ របស់រដ្ឋសភា។ 
សម័យប្រជុំលើកទី៣៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ កិច្ចប្រជុំលើកទី៨ គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែតុលា - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំ

អញ្ជើញថ្លែងមតិបូកសរុបកិច្ចប្រជុំលើកទី៧ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បានសង្កត់ធ្ងន់ថា លទ្ធផលទទួលបានពីកិច្ចប្រជុំនេះ បន្តបញ្ជាក់ពីការឯកភាពនិងសាមគ្គីភាពក្នុងសកម្មភាពរបស់រដ្ឋសភា ព្រមទាំងបង្ហាញពីភាពជាអ្នកដឹកនាំ ក៏រដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ប្រព័ន្ធនយោបាយទាំងមូលនិងការយកចិត្តទុកដាក់ ការគាំទ្ររបស់ប្រជាជននិងអ្នកបោះឆ្នោត។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាល ទី ១៤ អគ្គលេខាធិការនៃរដ្ឋសភា លោក Nguyen Hanh Phuc បានឲ្យដឹងថា រដ្ឋ សភា គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែតុលាឆ្នាំ ២០១៩ និងបិទបញ្ចប់នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៩។ ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងពិនិត្យ អនុម័តលើពង្រៀងច្បាប់ចំនួន ១០ និងផ្តល់មតិទៅលើពង្រៀងច្បាប់ចំនួន៨ទៀត។ អគ្គលេខាធិការនៃរដ្ឋសភា ក៏បានស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា ពិនិត្យឲ្យបានឆាប់ៗ រាល់បញ្ហាដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី៨ ស្តីពី៖ ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ វៀតណាម-EU (EVIPA) រួមទាំងធ្វើវិសោធនកម្ម បំពេញបន្ថែមលើច្បាប់មួយចំនួន ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង EVFTA និង EVIPA ព្រមទាំងអនុម័តលើអនុសាសន៍មួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ