សារព័ត៌មានអន្តរជាតិកោតសរសើរជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

(VOVWORLD) - សារព័ត៌មានអន្តរជាតិសុទ្ធតែកោតសរសើរជ័យជំនះរបស់ក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាមលើក្រុមបាល់ទាត់ជម្រើសជាតិ ហ្ស៊កដានី ដើម្បីឈាន ដល់វគ្គ៨ក្រុមចុងក្រោយនៃពាន Asian Cup 2019។ 

  ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានធ្វើការអត្ថាធិប្បាយថា ជើងឯកតំបន់អាស៊ីអាគ្នេយ៍យកឈ្នះ ទោះជាត្រូវបានរបូត១គ្រាប់មុន ព្រមទាំងជាក្រុមដែលប្រកួតយ៉ាងខ្លាំងក្លាជាង ល្អជាង ទាំងក្នុងការប្រកួតពេញម៉ោងធម្មតា៩០នាទីនិងបន្ថែម១៥នាទី២ដង។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបាន វាយតម្លៃថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានបង្ហាញនូវការប្រកួត ដ៏ឆ្នើមដោយមានបច្ចេកទេសល្អនិងរបៀបលេងដ៏រលូនជាងបើធៀបនឹងគូប្រជែង។

        ទំព័រវ៉ែបសាយរបស់ Fox Sports Asia បានដកស្រង់អត្ថាធិប្បាយជាច្រើន របស់អ្នកគាំទ្រទូទាំងទ្វីបអាស៊ីដោយកោតសរសើរនិងអបអរសាទរចំពោះជ័យជំនះរបស់ក្រុមបាល់ទាត់វៀតណាម។ គេបានប្រៀបជ័យជំនះនេះដូចទៅនឹង “រឿង និទាន” មួយ ប៉ុន្តែវាពិតជាសក្តិសមទាំងស្រុងព្រោះថាវៀតណាមបានលេង ល្អជាងហ្ស៊កដានី។

        កាសែត Chosun របស់កូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទសរសេរអោយ ដឹងថា ក្រោមមន្តអាគមរបស់គ្រូបង្វឹកលោក Park Hang-seo ទោះជាត្រូវបាន របូត១គ្រាប់មុនក៏ដោយ ប៉ុន្តែវៀតណាមបានបានប្រកួតមិនចេះនឿយហត់ ស៊ុត បញ្ចូលទីស្មើ១-១ ហើយយកឈ្នះក្នុងសេចក្ដីប៉េណាល់ទី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ