សារព័ត៌មានឥណ្ឌូនេស៊ី៖វៀតណាមនិងឥណ្ឌូនេស៊ីជាដៃគូជិតស្និទ្ធិជានិច្ច

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុយ នីស្តវៀតណាមលោក Nguyen Phu Trong នៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី២២ដល់ ទី២៤ សីហា នោះ កាសែត Jakarta Post នាថ្ងៃទី២២ សីហា បានចុះផ្សាយ អត្ថបទសរសេរ ដែលក្នុងនោះអះអាងថា វៀតណាមនិងឥណ្ឌូនេស៊ីជាដៃគូជិត ស្និទ្ធិ។

  (VOVworld) - ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុយ នីស្តវៀតណាមលោក Nguyen Phu Trong នៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី២២ដល់ ទី២៤ សីហា នោះ កាសែត Jakarta Post នាថ្ងៃទី២២ សីហា បានចុះផ្សាយ អត្ថបទសរសេរ ដែលក្នុងនោះអះអាងថា វៀតណាមនិងឥណ្ឌូនេស៊ីជាដៃគូជិត ស្និទ្ធិ។ តាមអត្ថបទនេះថា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងកាន់តែយុទ្ធសាស្ត្រពី មួយថ្ងៃទៅមួយថ្ងៃរវាងប្រទេសកំពុង លេចឡើងនៅអាស៊ីអាគ្នេយ៍។ អត្ថបទនេះ ចាត់ទុកថាវៀតណាមនិងឥណ្ឌូនេស៊ីមានខឿនសេដ្ឋកិច្ចស្រដៀងគ្នា។ ប្រទេស ទាំង២ដាក់គោលដៅគឺដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឡើងដល់ទៅ ១០ពាន់លានដុល្លាអាមេរិក។

        គេហទំព័រ eurasiareview នាថ្ងៃទី២១ សីហា បានចុះផ្សាយអត្ថបទស្ដីពី ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងនោះចាត់ទុកថា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រលើកដំបូងរបស់ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅឥណ្ឌូនេស៊ីបានបើកចេញទំព័រថ្មីក្នុង ទំនាក់ទំនងមិត្តភាពជិតស្និទ្ធិក្នុងអំឡុង៦ទសវត្សកន្លងមករវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ