ស្វែងរកសន្តិភាព វិបុលភាព ជូនប្រជាជនប៉ាឡេស្ទីន

(VOVWORLD) -កិច្ចប្រជុំពិសេសនេះនឹងផ្ដោតទៅលើការកសាងអនាគតដ៏សម្បូររុងរឿងមួយជូនប្រជាជន ប៉ាឡេស្ទីន ខណៈដែលនៅក្នុងព្រឹត្តិការណ៍នេះ លោក Jared Kushner ទីប្រឹក្សាសេតវិមាននឹងបង្ហាញផែនការសន្តិភាពមជ្ឈឹមបូព៌ា។
ស្វែងរកសន្តិភាព វិបុលភាព ជូនប្រជាជនប៉ាឡេស្ទីន - ảnh 1 លោក Jared Kushner ទីប្រឹក្សាសេតវិមាន

នាថ្ងៃទី ២៥ ខែមិថុនា អាមេរិក នឹងរៀបចំកិច្ចប្រចុំសេដ្ឋកិច្ចដោយប្រធានបទ "ពីសន្តិភាពទៅភាពសម្បូររុងរឿង" នៅបារ៉ែន។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់បណ្ដាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា ដែលរួមមានបណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា៖ អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាតអារ៉ប់រួម អេហ្ស៊ីព និងហ្ស៊កដានី។

កិច្ចប្រជុំពិសេសនេះនឹងផ្ដោតទៅលើការកសាងអនាគតដ៏សម្បូររុងរឿងមួយជូនប្រជាជន ប៉ាឡេស្ទីន ខណៈដែលនៅក្នុងព្រឹត្តិការណ៍នេះ លោក Jared Kushner ទីប្រឹក្សាសេតវិមាននឹងបង្ហាញផែនការសន្តិភាពមជ្ឈឹមបូព៌ា។

ក្នុងផែនការនេះ ទីក្រុងវ៉ាស៊ីនតោន នឹងប្រមូលប្រាក់ជាង ៥០ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារធ្វើសម្រាប់ជនប៉ាឡេស្ទីនចំនួន ១ លាននាក់ក្នុង ទសវត្សរ៍ ខាងមុខ។ កញ្ចប់ថិវិកាជាងពាក់កណ្តាលនៃទឹកប្រាក់ ៥០ ពាន់លានទាំងនេះត្រូវបានវិនិយោគទុនចូលមកផ្នែកមួយនៃទឹកដីប៉ាឡេស្ទី ចំណែកឯកទឹកប្រាក់នៅសេសសល់នឹងត្រូវបានវិនិយោគចូលមក អេហ្ស៊ីប Lebanon និងហ្ស៊កដានីជាដើម។ ភាគីអាមេរិកបានចាត់ទុកថា ផែនការនេះនឹងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនកសាងសង្គមមួយដែលស្របតាមបំណងប្រាថ្នារបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ ប៉ាឡេស្ទីនដែលជាប្រទេសទទួលបានផលប្រយោជន៍ចម្បង ប្រសិនបើផែនការពោលខាងលើបានអនុវត្តន៍នោះ គឺមិនចាប់អារម្មណ៍ចំពោះសំណើររបស់អាមេរិកឡើយ ហើយថែមទាំងច្រានចោលផែនការនេះទៀតផង។ ប្រទេសនេះក៏មិនចូលរួមកិច្ចប្រជុំនេះឡើយ ដោយសារផែនការនេះមិនបានផ្ដល់នូវដំណោះស្រាយនយោបាយណាមួយឡើយ។តាមលោកប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas ថា បើសិនបើគ្មានដំណោះស្រាយនយោបាយនោះទេ គឺមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបានឡើយ។ នាបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនត្រូវបញ្ចប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលនៅលើទឹកដីដីប៉ាឡេស្ទីនជាមុនសិន។

ក្នុងពេលនោះ បណ្ដាប្រទេសអារ៉ាប់ក៏បានខកចិត្តចំពោះគំនិតផ្ដូចផ្ដើមរបស់ទីក្រុង វ៉ាស៊ីនតោន។ ពីប្រទេសស៊ូដង់រហូតដល់ប្រទេសគុយវ៉ែត មានមិតជាច្រើនបានចាត់ទុកថាគំនិតផ្ដូចផ្ដើមរបស់ទីក្រុង វ៉ាស៊ីនតោនគឺជា "ការខ្ជះខ្ជាយពេលវេលា" និង "ស្លាប់នាគ្រាដំបូង" ។ ចំណែកឯមជ្ឈដ្ឋានអ្នកវិភាគនៃពិភពអារ៉ាប់ថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនគឺសំដៅប្លាស់ប្ដូររាល់មតិប្រឆាំងជំទាស់ការដែលអ៊ីស្រាអែលកាន់កាប់ ប៉ាឡេស្ទីននិងសូកប៉ាន់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់បណ្ដាប្រទេសជិតខាង ដែលទទួលជនភៀសខ្លួនប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ