សៀវភៅ “Truong Sa - កន្លែងយើងមកដល់”៖ សារស្ដីពីសេចក្ដីស្នេហាចំពោះមាតុ ប្រទេស

(VOVWORLD) - សៀវភៅនេះពិពណ៌នាភាពស្រស់ស្អាតនៃប្រជុំកោះ Truong Sa ក៏ដូចជា ជីវភាពរស់នៅរបស់បណ្ដាយុទ្ធជនលើកោះផងដែរ។ 
សៀវភៅ “Truong Sa - កន្លែងយើងមកដល់”៖ សារស្ដីពីសេចក្ដីស្នេហាចំពោះមាតុ ប្រទេស - ảnh 1 អ្នកកាសែត Nguyen My Tra (នៅកណ្ដាល) ក្នុងពិធីបង្ហាញមុខសៀវភៅ "Truong Sa - កន្លែងយើងមកដល់"


នាថ្ងៃទី១២ មីនា នៅទីក្រុងហាណូយ រោងបោះពុម្ភផ្សាយ Kim Dong បាន បង្ហាញមុខសាធារណៈជននូវសៀវភៅរូបថតក្រោមចំណងជើងថា “Truong Sa - កន្លែងយើងមកដល់” របស់លោកស្រី Nguyen My Tra អ្នកកាសែតនៃគណៈកម្ម ការផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម។ សៀវភៅនេះរួមមានរូបថត ប្រមាណ១៥០សន្លឹក ដែលត្រូវបានបែងចែកជាជំពូកចំនួន៥។

        សៀវភៅនេះពិពណ៌នាភាពស្រស់ស្អាតនៃប្រជុំកោះ Truong Sa ក៏ដូចជា ជីវភាពរស់នៅរបស់បណ្ដាយុទ្ធជនលើកោះផងដែរ។ អ្នកកាសែត Nguyen My Tra ឲ្យដឹងថា៖

        “តាមរយៈសៀវភៅនេះ នាងខ្ញុំមានគោលបំណងចង់រីករាលដាលសេចក្ដី ស្នេហាចំពោះកោះសមុទ្រមាតុប្រទេស។ នាពេលមកដល់ប្រជុំកោះ Truong Sa នាងខ្ញុំមានការចាប់អារម្មណ៍ដ៏ពិសេសណាស់ ដែលធ្វើឲ្យការទុក្ខព្រួយទាំងអស់ របស់ខ្លួនឯងក្លាយទៅជាអ្វីៗដ៏តូចតាច បើប្រៀបនឹងឧត្តមគតិរួម។ ឧត្តមគតិនោះ បានដាស់តឿនឲ្យនាងខ្ញុំចង់ធ្វើអ្វីៗដ៏ធំធេង”។

        វាយតំលៃអំពីសៀវភៅ “Truong Sa - កន្លែងយើងមកដល់” អ្នករិះគន់រូបថត Vu Huyen អតីតអនុប្រធានសមាគមន៍សិល្បៈករថតរូបវៀតណាម និងជាអតីត អគ្គនិពន្ធនាយកទស្សនាវដ្ដីរូបថត បានឲ្យដឹងថា៖

        “អ្នកនិពន្ធជាអ្នកកាសែតមួយរូបដែលជំនាញខាងសរសេរ ហើយឥឡូវនេះ គួបផ្សំជាមួយនឹងការថតរូប។ ខ្ញុំគិតថា នេះជាការគួបផ្សំល្អណាស់ ដែលធ្វើឲ្យ សៀវភៅនេះគួររំភើបចិត្តយ៉ាងខ្លាំង។ រូបថតទាំងអស់ក្នុងសៀវភៅសុទ្ធតែរស់រវើក និងស្មោះសរណាស់”។

        សៀវភៅ “Truong Sa - កន្លែងយើងមកដល់” ត្រូវបានបង្ហាញជាភាសាវៀត ណាម-អង់គ្លេស ហើយត្រូវបានបោះពុម្ភផ្សាយដោយរោងបោះពុម្ភផ្សាយ Kim Dong ក្នុងទូសៀវភៅកោះសមុទ្រវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ