សហការបកប្រែនិងបោះពុម្ពសៀវភៅ ‘‘ លោកអ៊ុំហូសរសេរមរតកសាសន៍’’ នៅប្រទេសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ១៦ ខែសីហា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ Su That បានសហការជាមួយសមាគមជនវៀតណាមនៅសហព័ន្ធរុស្ស៊ីនិងអ្នកជំនាញវិទ្យាសាស្ត្រអំពីវៀតណាម Sveta Glazunova បានរៀបចំឡើងសន្និសីទផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបកប្រែនិងបោះពុម្ពផ្សាយសៀវភៅ“ លោកអ៊ុំហូសរសេរមរតកសាសន៍” ជាភាសារុស្សីនៅសហព័ន្ធរុស្ស៊ី។
សហការបកប្រែនិងបោះពុម្ពសៀវភៅ ‘‘ លោកអ៊ុំហូសរសេរមរតកសាសន៍’’ នៅប្រទេសរុស្ស៊ី - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូថត៖ vnanet.vn)

នាយកស្តីទីនិងអគ្គនិពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ភនយោបាយជាតិ Su That លោក Pham Chi Thanh បានឲ្យដឹងថា គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយមានបំណងចង់ជួយមិត្តអ្នកអាននៅប្រទេសរុស្ស៊ីនឹងទទួលបានឯកសារមួយដែល មានអត្ថន័យយ៉ាងជ្រាលជ្រៅថែមទៀតអំពីដំណើរការនៃការសរសេរមរតកសាសន៍របស់លោកប្រធានហូជីមិញផងដែរ។ ការបកប្រែនិងការបោះពុម្ភផ្សាយ សៀវភៅ លោកអ៊ុំហូសរសេរមរតកសាសន៍”គឺជាសកម្មភាពមួយក្នុងការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ (១៩៦៩-២០១៩) និងឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម -សហព័ន្ធរុស្ស៊ី (១៩៥០-២០២០) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ