សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមអបអរសាទរខួបលើកទី៧៣នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី២កញ្ញា នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកៅ (ចិន) សម្ព័ន្ធសមាគមជនរួមជាតិវៀតណាមនៅម៉ាកៅ បានរៀបចំពិធីមិទ្ទីងអបអរសាទរខួបលើកទី ៧៣នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ក ញ្ញា។

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកៅ លោក Tran Thanh Huan បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាមនិងចិនបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ និងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។  លោក Tran Thanh Huan ក៏បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅម៉ាកៅក្នុងបុព្វហេតុកសាងស្រុកកំណើតប្រទេសជាតិ និងមានបំណងចង់ឲ្យបងប្អូនជនរួមជាតិនៅទីនេះគោរពច្បាប់របស់ប្រ ទេសាមី ពង្រីកប្រពៃណីដ៏ល្អប្រសើរបស់ជនវៀតណាម ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ រួមដៃកសាងប្រទេសវៀតណាមឲ្យកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២កញ្ញា បានប្រព្រឹត្តទៅការប្រ ឡង “ពានរង្វាន់វាយសីសហគមបើកទូលាយលើកទី១ឆ្នាំ២០១៨” ដោយមានការចូលរួមរបស់បងប្អូននៃសហគមន៍ជនវៀតណាមនៅទីនេះ។ នេះជាសកម្មភាពដោយស្ថានទូត វៀតណាមរួមសហការជាមួយគណៈកម្មាធិការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំឡើង សំដៅរំលឹកខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ