សហគមន៍ជនវៀតណាមនៅឯបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នំាថ្មី ឆ្នាំកុរ ឯកស័ក ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី ៣ ខែកុម្ភៈ (ពោលគឺថ្ងៃទី២៩ ខែធ្នូតាមច័ន្ទគតិ) ស្ថានទូតវៀតណាមនៅសហព័ន្ធរុស្ស៊ីបានប្រារព្ធពិធីជប់លៀងចុងឆ្នាំ សំរាប់បងប្អូនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅសហព័ន្ធរុស្ស៊ី។
សហគមន៍ជនវៀតណាមនៅឯបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នំាថ្មី ឆ្នាំកុរ ឯកស័ក ២០១៩ - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី រៀបចំពិធីអំណរឆ្នាំថ្មី សម្រាប់សហគមន៍ជនវៀតណាម

ក្នុងបរិយាកាសដ៏កក់ក្តៅ បងប្អូនជនជាតិវៀតណាមបានអញ្ជើញទទួលទានអាហារប្រពៃណីនិងទស្សនាការសម្តែងសិល្បៈរបស់និស្សិតវៀតណាមនិងបងប្អូននៃសហគម ន៍ផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានសំណូមពរសហគមន៍ទាំងមូលមានសុខភាពល្អ បន្តរក្សាសាមគ្គីភាពដើម្បីកសាងសហគមន៍រឹងមាំដោយមានការចូលរួមចំណែកជាក់ស្តែងជាច្រើន ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនិងជានិច្ចកាល ឆ្ពោះទៅរកមាតុប្រទេសនិងប្រទេស។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អាណិកជនវៀតណាមជាច្រើននាក់នៅទូទាំងប្រទេស បារាំង បានជួបជុំគ្នាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីក្រុងប៉ារីស ក្នុងពិធីដ៏កក់ក្តៅមួយដែលរៀបចំដោយស្ថានទូតវៀតណាម។ សហគមន៍វៀតណាមនៅបារាំងមានភាពសម្បូរបែបណាស់ ហើយមានមនុស្សជាច្រើនដែលកើតមក ធំ ឡើងនៅប្រទេសបារាំង មនុស្សមួយចំនួនទៀតបានធ្វើការអស់ជាច្រើនឆ្នាំហើយ ក្រៅពីនោះ មាននិស្សិតជាច្រើនក៏កំពុងសិក្សាផងដែរ។ ប៉ុន្តែ លក្ខណៈរួមរបស់ពួកគេគឺការនឹករលឹកដល់ស្រុកកំណើតខណៈពេលដែលនិទាឃរដូវមកដល់ម្តងៗ។

នាថ្ងៃទី ២ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅឈីលី បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីសហគមន៍។  ចូលរួមពិធីនេះមានបងប្អូននៃសហគមន៍ជនវៀតណាមដែលបច្ចុប្បន្នកំពុងធ្វើការនៅឈីលី និងមិត្តភក្តិជិតស្និតជាមួយវៀតណាមជាពិសេសវត្តមានរបស់លោកស្រី Angela Jeria ម្តាយអតីតប្រធានាធិបតីឈីលី Michelle Bachelet ដែលជាមិត្តភក្តិយូរអង្វែងរបស់វៀតណាម។ ក្នុងពិធីនេះភ្ញៀវត្រូវបានអញ្ជើញរីករាយជាមួយអាហារតាមបែបប្រពៃណីរបស់វៀតណាមដូចជានំអន្សម cha gio និងបង្អែមគ្រាប់ឈូកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ