សហគ្រាសកាណាដាមានបំណងចង់បោះទុនចូលមកទីក្រុងដាណាំង

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម បានរៀបចំសិក្ខាសាលាពន្លឿនការវិនិ យោគពីកាណាដាចូល មកទីក្រុងដាណាំង។ 
សហគ្រាសកាណាដាមានបំណងចង់បោះទុនចូលមកទីក្រុងដាណាំង - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ

រហូតមកដល់ពេលនេះ ទីក្រុងដាណាំងមានគម្រោងវិនិ យោគដោយផ្ទាល់ចំនួន៧០០ក្នុងដើមទុនសរុប៣,៥៥ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះប្រទេសកាណាដាមាន៩គម្រោងក្នុងតម្លៃ១លានដុល្លាអាមេរិក។ ទីក្រុងដាណាំងកំពុងផ្ដោតលើការសុក្រិតហេដ្ឋារចនាសម្ព័ន្ធនិងលើកកំពស់គុណភាពប្រភពធនធានមនុស្ស ក៏ដូចជាអនុវត្តន៍គោលនយោបាយជាច្រើនដែលជួយ សម្រួលដល់ការពន្លឿនកិច្ចសហប្រតិបតិ្តការជាមួយដៃគូអន្តរជាតិផងដែរ។ នៅ សិក្ខាសាលានេះ វិនិយោគិនកាណាដាមួយចំនួនបានវាយតម្លៃខ្ពស់ចំពោះឧត្តម ភាពប្រកួតប្រជែងនិងគោលនយោបាយអនុគ្រោះនានាក្នុងការទាក់ទាញទុនវិនិយោគនៃទីក្រុងដាណាំង ព្រមទាំងមានបំណងចង់សហប្រតិបតិ្តការបោះទុនចូល មកទីក្រុងដាណាំងលើវិស័យសំណង់ កសិកម្មប្រកបដោយបច្ចេកវិទ្យាខ្ពស់ និង អប់រំជាដើម។ លោក Bryan Wilfert ប្រធានសមាគមន៍សហគ្រាសកាណាដាបាន ថ្លែងថា៖

        “វៀតណាមនិងកាណាដាបានចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ អញ្ចឹងការដែលរបាំងពន្ធដារត្រូវ បានលុបចោលនោះ នឹងបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរដើម្បីបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម។ ដាណាំងជាទីក្រុងកំពុង អភិវឌ្ឍន៍យ៉ាងស្វាហាប់ណាស់ ហើយមានគោលនយោបាយងាយស្រួលជាច្រើន ណាស់។ សហគ្រាសកាណាដាអាចសហប្រតិបតិ្តការបោះទុនចូលមកទីក្រុង ដាណាំងលើវិស័យមួយចំនួនដែលទីក្រុងកំពុងមានតម្រូវការដូចជា ឧស្សាហកម្ម ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ចំណីអាហារ អប់រំនិងបច្ចេកវិទ្យាព័ត៌មាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ