សហគ្រាសបច្ចេកវិទ្យាព័ត៌មានត្រូវដើរតួនាទីស្នូលក្នុងការអភិវឌ្ឍន័រដ្ឋាភិបាលអេឡិចត្រូនិក

សហគ្រាសបច្ចេកវិទ្យាព័ត៌មានត្រូវដើរតួនាទីស្នូលក្នុងការអភិវឌ្ឍន័រដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទ
 (VGP/Đình Nam)

(VOVworld)-ការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមនោះ
អាចត្រូវបានកែលំអយ៉ាងខ្លាំងក្លាថែមទៀត ខណៈដែលក្រសួង ស្ថាប័ននានាធ្វើការ
 ពិនិត្យឡើងវិញនូវវិធានការផ្តល់ព័ត៌មាន ធ្វើសមកាលកម្មទិន្នន័យ និងបង្កើនសេវា
កម្មសាធារណ​ Online ។ នេះជាខ្លឹមសារដែលបានលើកយកមកពិភាគ្សានៅក្នុងកិច្ច
ប្រជុំនាថ្ងៃទី១៨មករានៅទីក្រុងហាណូយ រវាងឧបនាយករដ្ឋមន្ត្រី លោក Vu Duc
Dam ជាមួយក្រសួងស្ថាប័ននានា សំដៅកែលំអចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូ និករបស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យក្រសួង
ស្ថាន័ននានា គប្បីជម្រុញថែមទៀតការអនុវត្តសេវាកម្មសាធារណៈ Online  ជាពិ
សេស គឺត្រូវពិគ្រោះយោបល់បទពិសោធន៍ពីប្រទេសដែលមានសេវាកម្មសាធា
រណៈជឿនលឿនដូចជា បារាំង សឹង្ហបុរី ជាដើម។ ទន្ទឹមជាមួយគ្នានោះ ក្រសួងទាំង
 អស់ ត្រូវធ្វើសមកាលកម្មទិន្នន័យពាក់ព័ន្ធនឹងរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីផ្ញើជូន
 អង្គការអន្តរជាតិនានានិងអង្គការសហប្រជាជាតិតាមការកំណត់ ក៏ដូចជាបច្ចុប្បន្ន
កម្មព័ត៌មានទៅលើបញ្តាញអ៊ិនធើណែតរបស់ក្រសួងស្ថាប័នទូទាំងប្រទេស។

តាមការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិ
ដែលប្រកាសក្នុងឆ្នាំ២០១៦គឺ វៀតណាមឈរលំដាប់ថ្នាក់ទី៨៣ក្នុងចំណោម១៩៣
 ប្រទេសលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ