សហគ្រាសផលិតម្ហូបអាហារសរីរាង្គធំបំផុតនៅវៀតណាមមានវត្តមាននៅពិព័រណ៍ទំនិញវៀតណាមមានគុណភាពខ្ពស់

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែមេសា  នៅទីក្រុងហូជីមិញ សមាគម សហគ្រាស ទំនិញ វៀតណាមមានគុណភាពខ្ពស់និងគណៈកម្មការគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារ ទីក្រុងហូជីមិញបានប្រារព្ធពិព័ណ៌ទំនិញវៀតណាមមាន គុណភាពខ្ពស់ឆ្នាំ២០១៨។
សហគ្រាសផលិតម្ហូបអាហារសរីរាង្គធំបំផុតនៅវៀតណាមមានវត្តមាននៅពិព័រណ៍ទំនិញវៀតណាមមានគុណភាពខ្ពស់ - ảnh 1សហគ្រាសផលិតម្ហូបអាហារសរីរាង្គធំបំផុតនៅវៀតណាម មានវត្តមាននៅពិព័រណ៍ទំនិញវៀតណាមមានគុណភាពខ្ពស់ 

 ពិព័រណ៍ទំនិញវៀតណាមមានគុណភាពខ្ពស់ ឆ្នាំ២០១៨ ត្រូវបានគេវាយតម្លៃមាន ទំហំធំបំផុតតាំងពីមុនមក ដោយមានការចូលរួមរបស់សហគ្រិនចំនួន ៣០០ និង ស្តង់ចំនួន ៦០០ ។

ពិព័ណ៌នេះបានឧទ្ទេសនាមដល់អតិថិជននិងដៃគូនានាអំពីផលិតផលម្ហូបអាហារ ដែលសម្រេចបានគុណភាព ស្តង់ដារ ដើម្បីចួលរួមទីផ្សារអន្តរជាតិនិងរួមបញ្ចូលក្នុងខ្សែសង្វាក់ម្ហូបអាហារសរីរាង្គផងដែរ។ ពិព័រណ៍នេះក៏មាន ទីកន្លែង ឧទ្ទេសនាមអំពីកសិផលប្រចាំតំបន់នៅទូទាំងប្រទេស ផលិតផលដែលដាំដុះតាម ដំណើរការអនាម័យ ផលិតផល សរីរាង្គនៅកសិដ្ឋាននិងគម្រោងចាប់ផ្ដើម អាជីវកម្ម ព្រមទាំង សកម្មភាពផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ