សហជីពគ្រប់ជាន់ថ្នាក់ថែទាំពលករក្នុងឱកាស បុណ្យចូលឆ្នាំកុរ ២០១៩

(VOVWORLD) -នារសៀលថ្ងៃទី ២៣ ខែមករានៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមបានរៀបចំសន្និសីទអនុវត្តន៍ការងារត្រីមាសទី ៤ ឆ្នាំ ២០១៨។
សហជីពគ្រប់ជាន់ថ្នាក់ថែទាំពលករក្នុងឱកាស បុណ្យចូលឆ្នាំកុរ ២០១៩ - ảnh 1
សហជីពគ្រប់ជាន់ថ្នាក់ថែទាំពលករក្នុងឱកាស បុណ្យចូលឆ្នាំកុរ ២០១៩ 

(laodong.vn)


ក្នុងត្រីមាសទី ៤ អគ្គសហព័ន្ធពលករវៀតណាមបានអនុវត្តន៍សកម្មភាពជាច្រើន។ ក្នុងនោះ ផ្ដោតសំខាន់លើការថែទាំបុណ្យតេតជូនពលករ និងត្រួតពិនិត្យលើបញ្ហាបើកប្រាក់បៀវត្តន៍ជូនពលករក្នុងឱកាសបុណ្យតេត។ រហូតមកដល់ពេលនេះ សហជីពគ្រប់ជាន់ថ្នាក់បានរួមសហការជាមួយស្ថានប័ន និងអង្គភាពនានា ថែទាំ ផ្ដល់ប្រាក់ឧបត្ថម្ភបុណ្យតេតចំនួន ១ ៣០០ ពាន់លានដុងដល់សមាជិកសហជីព ពលករ។

នៅក្នុងសន្និសីទនេះ លោក Tran Thanh Hai អនុប្រធានអគ្គសហព័ន្ធពលករវៀតណាម បានឲ្យដឹងថា៖

“អគ្គសហព័ន្ធពលករបានបញ្ជាណែនាំសហជីពគ្រប់ជាន់ថ្នាក់ រួមជាមួយ អង្គភាព អាជីវកម្ម ប្រកាសផែនការបុណ្យតេតសម្រាប់ពលករឲ្យបានឆាប់ៗ ដែលរួមមាន ការបើកប្រាក់បៀតវត្តន៍ ប្រាក់រង្វាន់និងថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យតេត។ ចំពោះពលករដែលមានស្ថានភាពលំបាកនោះ សហជីពបានចាត់វិធានការលើកទឹកចិត្ត រួមចំណែកជួយពលករទាំងអស់អាចទទួលអំណរបុណ្យតេតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ