សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែល ចំពោះ Golan Heights (ខ្ពង់រាប Golan)

(VOVWORLD) -ស៊ីរីនិងបណ្តាប្រទេសអារ៉ាប់បានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកថា នេះគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ ហើយសកម្មភាពបង្ករឿងហេតុនេះបាន ធ្វើឱ្យអស្ថិរភាពនៅមជ្ឈឹមបូព៌ា។
សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែល ចំពោះ Golan Heights (ខ្ពង់រាប Golan) - ảnh 1  រដ្ឋអ៊ីស្រាអែលបានគ្រប់គ្រង Golan Heights កាលពីឆ្នាំ១៩៦៧ សំដៅការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅ (រូបថត៖ VOV)

នាថ្ងៃទី ២៥ ខែមិនា មុនពេលចាប់ផ្ដើមជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះ Golan Heights។ ក្រឹត្យនេះបានអនុវត្តន៍ជាក់ស្ដែងសេចក្ដីប្រកាសរបស់ លោក Donald Trump កាលពីថ្ងៃទី ២១ ខែមិនា ដោយទទួលស្គាល់យ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះ Golan Heights។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា៖

“ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យមួយដោយទទួលស្គាល់ អធិបតេយ្យភាពរបស់ អ៊ីសាអែលចំពោះGolan Heights។ រដ្ឋអ៊ីស្រាអែលបានគ្រប់គ្រង Golan Heights កាលពីឆ្នាំ១៩៦៧ សំដៅការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅ។ នាបច្ចុប្បន្ននេះ រាល់សកម្មភាពបង្ករឿងហេតុរបស់អ៊ីរ៉ង់ និងក្រុមភេរវករនានាបានប្រែក្លាយ Golan Heights ទៅជាកន្លែងបំផុសការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។ រាល់ការព្រមព្រៀងសន្តិភាពនាពេលខាងមុខនៅតំនប់នេះនឹងត្រូវពិចារណាអំពី

តម្រូវការស្វ័យការពាររបស់អ៊ីស្រាអែល ចំពោះ ស៊ីរីនិងការគំរាមកំហែងផ្សេងៗទៀតក្នុងតំបន់។ នៅក្រោមរដ្ឋអំណាចរបស់ខ្ញុំ ទំនាក់ទំនងសម្ព័ន្ធភាពដ៏រឹងមាំរវាងអាមេរិក និងអ៊ីស្រាអែលគឺកាន់តែខ្លាំងក្លាថែមទៀត”។

ប្រតិកម្មចំពោះការដែលអាមេរិកទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះ Golan Heightsនោះ អ្នកនាំពាក្យរបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានឲ្យដឹងថា៖"គោលនយោបាយរបស់អង្គការសហប្រជាជាតិអំពី Golan Heights ត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគោលនយោបាយទាំងនេះមិនផ្លាស់ប្តូរឡើយ។

ស៊ីរីនិងបណ្តាប្រទេសអារ៉ាប់បានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកថា នេះគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ ហើយសកម្មភាពបង្ករឿងហេតុនេះបាន ធ្វើឱ្យអស្ថិរភាពនៅមជ្ឈឹមបូព៌ា។ ក្រសួងការបរទេសស៊ីរីបានប្រកាសថាការសម្រេចរបស់ប្រធានាធិបតីអាមេរិក អំពីអធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះ Golan Heights បានរំលោភបំពានទាំងកំរោលលើអធិបតេយ្យភាព និងការបូរណភាពដែនដីរបស់អ៊ីស្រាអែល។ ការសម្រេចនេះគឺជាទង្វើបង្ករឿងហេតុចំពោះបណ្ដាប្រទេស អារ៉ាប់។ ប្រជាជនស៊ីរីនៅគ្រប់ទីកន្លែងបានដើរតាមដងវិថីធ្វើបាតុកម្មថ្កោលទោសប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអំពាវនាវដល់សហគមន៍អន្តរជាតិនិងក្រុមប្រឹក្សាសន្តិសុខចេញសេចក្ដី
សម្រេចរាំងខ្ទប់សកម្មភាពទាំងនេះរបស់អាមេរិក។

នាថ្ងៃដដែល សម្ព័ន្ធអារ៉ាប់ (AL) និង ប្រធានគណៈកម្មការឌូម៉ាជាតិ (សភាជាន់ទាបរុស្ស៊ី) ទទួលបន្ទុកបញ្ហាអន្តរជាតិ លោក Leonid  Slutsky ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការសម្រេចពោលខាងលើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ