សហរដ្ឋអាមេរិកពិចារណាចំពោះការលុបចោលទណ្ឌកម្មលើទួរគី

(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានក្រោយពីជួបពិភាក្សារជាមួយប្រធានាធិបតីទួរគីនៅទីក្រុង Ankara នាថ្ងៃទី ១៧ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាក្រុងវ៉ាស៊ីនតោនអាចលុបចោលការដាក់ ទណ្ឌកម្មលើប្រទេសទួរគីដែលពាក់ព័ន្ធនឹងការចាប់ខ្លួនគ្រូគង្វាលអាមេរិក Andrew Brunson។
សហរដ្ឋអាមេរិកពិចារណាចំពោះការលុបចោលទណ្ឌកម្មលើទួរគី - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និង ប្រធានាធិបតីទួរគី លោក Erdogan

លោក Pompeo បាននាំចេញ សេចក្តីប្រកាសនេះ ន្ទាប់ពីទួកគីដោះលែងគ្រូ គង្វាល Brunson ដែលជាទង្វើ ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយតម្លៃជា "ជំហានដ៏ធំមួយ" ឆ្ពោះទៅទំនាក់ទំនងមួយដ៏ល្អប្រសើរ ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Ankara។ គួរបញ្ជាក់ថាមុននោះ

ទំនាក់ទំនងរវាងទួរគីនិងអាមេរិកបានធ្លាក់ចុះយ៉ាងអាក្រក់ចាប់តាំងពីមានការ ជម្លោះគ្នាពាក់ព័ន្ធនឹងការចាប់ខ្លួនគ្រូគង្វាល Brunson។ អាមេរិកបានដាក់ ទ័ណ្ឌកម្មលើមន្ត្រីមួយចំនួនរបស់ទួរគី ក៏ដូចជាបង្កើនពន្ធទ្វេដងលើទំនិញ ដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលពីទួរគីសំដៅសងសឹកទៅលើទីក្រុង Ankara ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ