សហរដ្ឋអាមេរិកពន្យារពេលអនុវត្តន៍បទហាមប្រាមចំពោះ Huawei រយៈពេល ៩០ ថ្ងៃ

(VOVWORLD) -នាបច្ចុប្បន្នុប្បនេះ បញ្ជីរាយនាមអង្គភាព ដែលត្រូវអាមេរិកហាមប្រាមគឺមានចំនួន ១០០ អង្គភាព។ ថ្ងៃផុតកំណត់នៃការអនុវត្តន៍បទហាមប្រាមនេះគឺនាថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ។
សហរដ្ឋអាមេរិកពន្យារពេលអនុវត្តន៍បទហាមប្រាមចំពោះ Huawei រយៈពេល ៩០ ថ្ងៃ - ảnh 1 និមិត្តរូបរបស់ក្រុមហ៊ុន Huawei នៅហាងមួយនៅទីក្រុងប៉េកាំងប្រទេសចិន (រូបថត៖ AFP / VNA)

នាថ្ងៃទី ១៩ ខែសីហា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Rossបានប្រកាសថា នឹងពន្យាពេលដាក់បទហាមប្រាមរយៈពេល ៩០ ថ្ងៃទៀតចំពោះសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ស្ដីពីការទិញឧបករណ៍ពីសហគ្រាសអាមេរិក ព្រមទាំងបំពេញបន្ថែមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ទៅក្នុងបញ្ជីរាយនាមអង្គភាពដែលត្រូវហាមប្រាម។

លោក Wilbur Ross បានលើកច្បាស់ថា នេះគឺជាពេលវេលា ចាំបាច់ដើម្បីសហគ្រាសទូរគមនាគមន៍អាមេរិកកាត់បន្ថយការពឹងផ្នែកទៅលើ Huawei ហើយជួយសម្រួលសកម្មភាពធ្វើអាជីវកម្ម។ នាបច្ចុប្បន្នុប្បនេះ បញ្ជីរាយនាមអង្គភាព ដែលត្រូវអាមេរិកហាមប្រាមគឺមានចំនួន ១០០ អង្គភាព។ ថ្ងៃផុតកំណត់នៃការអនុវត្តន៍បទហាមប្រាមនេះគឺនាថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ។

នាថ្ងៃដដែល ចិនបានអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យអនុវត្តន៍កិច្ចសន្យាស្ដីពី ការបន្ធូរស្រាលការដាក់កំហិតអំពីការលក់ឧបករណ៍ដល់សម្ព័ន្ធក្រុមហ៊ុន Huawei របស់ក្រុមហ៊ុនអាមេរិកនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ