ហុងគ្រីវាយតម្លៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី អនុប្រធាននិងជា អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Hau A Lenh នាថ្ងៃទី ២០ ខែកញ្ញា បានជួបពិភាក្សាជាមួយប្រធានសមាគម មិត្តភាព ហុងគ្រី-វៀតណាម លោក Szatmary Kristof។
ហុងគ្រីវាយតម្លៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាម - ảnh 1 អនុប្រធាននិងជា អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Hau A Lenh អញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាពហុងគ្រី-វៀតណាម លោក Szatmary Kristof

           លោក Hau A Lenh ក៏បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ានៃអឺរ៉ុប ក្នុងនោះមាន ប្រទេសហុងគ្រី។ លោក Hau A Lenh មានគោលបំណងចង់ឲ្យហុងគ្រីវិនិយោគលើងវិស័យសុខភាព គ្រប់គ្រងទឹកកាកសំណល់  បច្ចេកវិទ្យាពត៌មាន  ព្រមទាំង បង្កលក្ខណៈងាយស្រួលដល់សហគមន៍វៀតណាមក្នុងការរស់នៅធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសហុងគ្រីផងដែរ។

            រីឯខ្លួនវិញ លោក Szatmary Kristof បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ ជនជាតិវៀតណាមជាង ៥000  នាក់ ដែលបានរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសហុងគ្រីដោយបានចាត់ទុកថានេះគឺជាសហគមន៍តូចមួយក៏ប៉ុន្តែមាន  តួនាទីខ្ពស់ក្នុងចំណោមប្រជាជនចំណាកស្រុកហុងគ្រីលើវិស័យជាច្រើន ហើយលោក Szatmary Kristof ក៏បានសម្តែងនូវការគាំទ្រដល់ប្រទេសវៀតណាមលើគ្រប់ វិស័យដោយមានសកម្មភាពយ៉ាងជាក់ស្តែងបំផុតផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ