ហ្វីលីពីនមានគោលបំណងរក្សាសាមក្គីភាពរវាងប្រទេសអាស៊ាននានា

ហ្វីលីពីនមានគោលបំណងរក្សាសាមក្គីភាពរវាងប្រទេសអាស៊ាននានា - ảnh 1
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងឆ្វេង) នៅពិធីទទួលឋានៈជាប្រធានប្ដូរវេនអាស៊ាន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៣ មករា រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក
Delfin Lorenzana ចាត់ទុកថា មហាអំណាចនានានៅខាងក្រៅតំបន់អាស៊ានមិនគប្បី
ប្រើប្រាស់តំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រឈមមុខដាក់គ្នាឡើយ ព្រមទាំងសម្ដែង
គោល បំណងថា អាស៊ានបន្តរក្សាសាមគ្គីភាពហើយបង្កើតឡើងយន្តការមួយ
សំដៅដោះ ស្រាយជំលោះនៅសមុទ្រខាងកើតផងដែរ។អញ្ជើញថ្លែងមតិចំពោះ
មុខតំណាងនៃប្រទេសជាង២០នៅសន្និសីទសន្តិសុខមួយនៅសឹង្ហបុរីនោះ​ រដ្ឋមន្រ្តី
លោក Lorenzana បានអះអាងជាថ្មីម្ដងទៀតនូវឯកភាពនិងសាមគ្គីភាពរបស់ប្លុកក្នុង
 កាលៈទេសៈដែលមហាអំណាចនានាកំពុងបង្កើនការប្រកួតប្រជែងនៅទីនេះ។
ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត លោក Lorenzana ឲ្យដឹងថា អាស៊ានកំពុង
សំរេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។លោកសង្ឃឹមថា COC នឹងបង្កើត
ឡើងក្របខ័ណ្ឌសំរាប់ដំណោះស្រាយដ៏យូរអង្វែងចំពោះជំលោះនៅតំបន់សមុទ្រ
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ