ហ្ស៊ីមបាវេ៖ គណៈបក្សកាន់អំណាចអំពាវនាវឲ្យប្រធានាធិបតីលោក Mubage លាលែងពីតំណែង

(VOVWORLD) - នាថ្ងៃទី១៧ វិច្ឆិកា គណៈបក្ស ZANU-PF កាន់អំណាចនៅហ្ស៊ីមបាវេបាន អំពាវនាវឲ្យប្រធានាធិបតីលោក Robert Mugabe លាលែងពីតំណែង។
ហ្ស៊ីមបាវេ៖ គណៈបក្សកាន់អំណាចអំពាវនាវឲ្យប្រធានាធិបតីលោក Mubage លាលែងពីតំណែង - ảnh 1ប្រធានាធិបតីហ្ស៊ិមបាវេលោក Robert Mubage (ខាងឆ្វេង) នាថ្ងៃទី១៦ វិច្ឆិកា (រូបថត៖ The Herald) 

នេះជា សញ្ញាថ្មីបំផុតដែលសរឲ្យឃើញងថា អំណាចរបស់ថ្នាក់ដឹកនាំមានអាយុ ៩៣ ឆ្នាំរូបនេះ បានបែកបាក់ ក្រោយពីកងទ័ពហាក់ដូចជាដណ្ដើមបានការកាន់កាប់ ប្រទេសនេះកាលពីដើមសប្ដាហ៍នេះមក។ គណៈកម្មាធិការនានារបស់ ZANU-PF នៅខេត្តចំនួន៨ក្នុងចំណោមខេត្តក្រុងសរុបទាំង១០ក្នុងទូទាំងប្រទេស រួមមាន ខេត្ត Mashonaland West ជាស្រុកកំណើតរបស់ប្រធានាធិបតីលោក Mubage បានជួបប្រជុំនាថ្ងៃទី១៧ វិច្ឆិកា តាមនោះឯកភាពលើការអំពាវនាវឲ្យប្រធានា ធិបតីនិងភរិយាដកខ្លួនចេញពីគណៈបក្សនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ