ហ្ស៊ីមបាវ៉េនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ

(VOVWORLD) -ការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាជាលើកដំបូងរបស់ប្រទេសខ្លួន ចាប់តាំងពីថ្នាក់ដឹកនាំជើងចាស់ លោក Robert Mugabe លាលែងពីមុខដំណែងមក នឹងប្រព្រឹត្តិទៅនាខែកក្កដាខាងមុខ។
ហ្ស៊ីមបាវ៉េនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ - ảnh 1 ហ្ស៊ីមបាវ៉េនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ

នាថ្ងៃទី ១៨ មិនា ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa បានប្រកាសថា៖ ការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាជាលើកដំបូងរបស់ប្រទេសខ្លួន ចាប់តាំងពីថ្នាក់ដឹកនាំជើងចាស់ លោក Robert Mugabe លាលែងពីមុខដំណែងមក នឹងប្រព្រឹត្តិទៅនាខែកក្កដាខាងមុខ។ លោក Emmerson Mnangagwa បានឲ្យដឹងថា៖ លោកបានអញ្ជើញគណបក្សនយោបាយទាំងអស់នៅហ្ស៊ីមបាវ៉េ ឲ្យចូលរួមកិច្ចចរចាតុមូល ដើម្បីធ្វើការសន្យាមិនប្រព្រឹត្តអំពើហឹង្សាឡើយ។ លោករូបនេះ ក៏នឹងអញ្ជើញអ្នកសង្កេតការណ៍បស្ចឹមប្រទេសមកឃ្លាំមើលការបោះឆ្នោតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ