ឡាវប្រកាសកាន់ទុក្ខទូទាំងប្រទេសរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា

(VOVWORLD) - នារលៀលថ្ងៃទី ២៤ ខែកញ្ញា ខុទ្ធកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដីប្រកាសអំពីការរៀបចំការកាន់ទុកទូទាំងប្រទេស រំលឹកវិញ្ញាណក្ខ័ន្ធ លោក Tran Dai Quang សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។ 

សេចក្ដីប្រកាសនេះបានសំណូមពរឲ្យបណ្ដាក្រសួង ស្ថានប័ន រដ្ឋធានី វៀងចន្ទន៍ និងបណ្ដាខេត្តក្រុងនៅទូទាំងប្រទេសឡាវបង្ហូតទង់ជាតិពាក់កណ្ដាលនៅមុខទីស្នាក់ការស្ថាប័នចាប់ពីម៉ោង ៦ ថ្ងៃទី ២៦ ដល់ ម៉ោង ១៨ ថ្ងៃទី ២៧ ខែកញ្ញា ព្រមទាំងបញ្ឈប់រាល់សកម្មភាពកំសាន្តក្នុងអំឡុងពេលខាងលើនៅទូទាំងប្រទេស។

សេចក្តីប្រកាស ក៏បានឲ្យដឹងថា បណ្ដាក្រសួង ស្ថាបន័ន និងខេត្តនានាអាចបញ្ជូនគណប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ ចំពោះសពប្រធានរដ្ឋលោក Tran Dai Quang នៅស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី វៀងចន្ទន៍ និងនៅស្ថានអគ្គកុងស៊ុលវៀតណាណប្រចាំនៅឡាវក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៧ ខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ