អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ លោក វង្សពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ ។ 
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ (រូបថតៈ qdnd)

ក្នុងជំនួបនាព្រឹកថ្ងៃទី ៣០ខែតុលា នាយឧត្តមសេនីយ៍លោក  Ngo Xuan Lich  អគ្គលេខារងនៃគណៈកម្មាធិការបក្សទ័ពមជ្ឈិម រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានសម្តែងនូវជំនឿជាក់ ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេននៅវៀត ណាមលើកនេះ និងលទ្ធផលនៃជំនួបពិភាក្សារវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងរួមចំណែកពង្រឹងនិងពង្រឹងថែមទៀត នូវមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរនិយាយជាទូទៅ និងរវាងកងទ័ពវៀតណាមនិងកម្ពុជានិយាយដោយឡែក។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 2 អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ TTXVN)

មុននោះ នាព្រឹកថ្ងៃដដែល គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀត ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន។ ក្នុងជំនួបនេះ  ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយឯកភាពខ្ពស់ថា នាពេលខាងមុខ នឹងបញ្ជាណែនាំឲ្យអគ្គសេនាធិការនៃកង ទ័ពប្រជាជនវៀតណាមនិងមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា អនុវត្តន៍ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពនូវ ផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងចំណោមតំបន់យោធភូមិភាគនិង សម្របសម្រួលការងារស្វែងរក ជិកគាស់ ក៏ដូចជាធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់យុទ្ធជន វៀត ណាមដែលពលីនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ជម្រុញការយាមល្បាតទ្វេភាគី ការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងរក្សាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងសុវត្ថិភាពនៅតាមតំបន់ព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ