អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មនៅប្រទេសសូម៉ាលី

(VOVWORLD) - នាថ្ងៃទី ១៣ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប)លោក Antonio Guterres បានថ្កោលទោសការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១២ ខែកក្កដានៅភាគខាងត្បូងប្រទេសសូម៉ាលី។
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មនៅប្រទេសសូម៉ាលី - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការរបស់ អ.ស.ប លោក Antonio Guterres បានផ្ញើរសេក្តីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសពដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារភេរវកម្ម ហើយក៏ជូនពរឱ្យប្រជាជនដែលរងរបួសនឹងឆាប់សះស្បើយពីការឈឺចាប់ផងដែរ។ ករណីវាយប្រហារភេរវកម្មបានកើតឡើងនៅទីក្រុងកំពង់ផែ Kismayo នៅពេលដែលជនល្មើសបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើករថយន្តផ្ទុកគ្រឿងផ្ទុះបុកចូលទៅក្នុងសណ្ឋាគារ Asasey ហើយបន្ទាប់មកខ្មាន់កាំភ្លើងក៏បានប្រញាប់ប្រញាល់រុកចូលក្នុងនោះផងដែរ។ គួរបញ្ជាក់ថាក្រុមភេរវជន AlShaba បានចាត់ទុកជាក្រុមធ្វើការវាយប្រហារនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦ នាក់ត្រូវបានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ