អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសចំពោះការធ្វើឃាតសំដៅធ្វើរដ្ឋប្រហារនៅប្រទេសអេត្យូពី

(VOVWORLD) - នាថ្ងៃទី ២៣ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើឃាតកម្មដោយបង្ហូរឈាមកាលពីចុងសប្តាហ៍ដែលបណ្តាលឲ្យមន្រ្តីជាន់ខ្ពស់អេហ្ស៊ីបចំនួន ៤ នាក់ត្រូវស្លាប់។
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសចំពោះការធ្វើឃាតសំដៅធ្វើរដ្ឋប្រហារនៅប្រទេសអេត្យូពី - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

លោក Antonio Guterres បានអំពាវនាវឲ្យបណ្តាភាគីនានានៅអេត្យូពីអត់ធ្មត់និងទប់ស្កាត់រាល់អំពើហឹង្សា ក៏ដូចជាបញ្ចៀសពីសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៃប្រទេសអាហ្វ្រិកនេះ។ សារពោលខាងនេះត្រូវបានចេញផ្សាយនាថ្ងៃទី២២ ខែមិថុនា ក្នុងបរិបទដែលប្រធានអភិបាលខេត្ត Amhara ភាគខាងជើងនៃរដ្ឋធានី Addis Ababa លោក Ambachew Mekonnen និងទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រូវបានបាញ់សម្លាប់។ នាថ្ងៃដដែលនេះ ប្រធានសេនាធិការកងទ័ពប្រទេសនេះលោក Seare Mekonnen និងមន្រ្តីម្នាក់ទៀត្តក៏ត្រូវបានសម្លាប់ក្នុងការធ្វើរដ្ឋប្រហារបរាជ័យមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ