អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំការិយាល័យនយោបាយ

(VOVWORLD) -  នាថ្ងៃទី១៥ ខែឧសភា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីផ្តល់មតិលើការងារត្រៀមរៀបចំសម្រាប់សន្និបាតមជ្ឈិមលើកទី១០ នីតិកាលទី១២ និងកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤ រួមទាំងលើបញ្ហាសំខាន់ៗមួយចំនួនទៀតផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំការិយាល័យនយោបាយ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំការិយាល័យនយោបាយ 

ក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំរដ្ឋសភានាពេលខាងមុខគឺមានសារៈសំខាន់ណាស់ ដោយរដ្ឋសភា គ្រោងនឹងអនុ ម័តនិងផ្តល់យោបល់លើពង្រាងច្បាប់និងសេចក្តីសម្រេចចិត្តមួយចំនួនផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យការិយាល័យនយោ បាយ លេខាធិការដ្ឋាន បញ្ជាណែនាំឲ្យក្រសួងគ្រប់ជាន់ថ្នាក់ ស្ថាប័នបក្ស រដ្ឋសភា រដ្ឋាភិ បាល និងរណសិរ្សមាតុភូមិ ត្រូវរួមសហការជាមួយគ្នាយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីធានាថា រាល់សកម្មភាពរបស់បក្ស រដ្ឋ និងរបស់ប្រព័ន្ធនយោបាយទាំងមូល ត្រូវដំណើរសកម្ មភាពយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ