អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong  ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith - ảnh 1 ទិដ្ឋភាពនៃជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក   Bounnhang Vorachith (រូបថតៈ TTXVN)

នៅឯជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ដោយឈរលើមូលដ្ឋាននៃការពង្រីកស្មារតីឯករាជ្យ ភាពម្ចាស់ការ និងឆន្ទៈមោះមុត ខ្លួនទីពឹងខ្លួន ជាពិសេស ពង្រីកឧត្តមភាពរបស់ប្រទេសនីមួយៗ ឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ជូនគ្នាទៅវិញទៅមក និងផ្តល់អាទិភាពនិងការលើកទឹកចិត្តគ្នាទៅវិញទៅមក ស្របតាមធម្មជាតិនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ជាប្រចាំ ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងពង្រីកទំនាក់ទំនងនិងសមាហរណកម្មអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ដើម្បីកសាងខ្សែព្រំដែនដែលមានស្ថិរភាពនិងនិរន្តរភាពរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន (រូបថតៈ TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋលោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសម្តែងនូវការពេញចិត្តដោយឃើញថា វៀតណាមនិងឡាវមានជំហររួបរួមលើបញ្ហាអន្តរជាតិនិងតំបន់។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្នមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ភាគីទាំងពីរនឹងបន្តធ្វើការសម្របសម្រួលទាន់ពេលវេលាមានប្រសិទ្ ធិភាពនិងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិនិងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ ទន្លេមេគង្គជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត; គាំទ្រនូវតួនាទីនិងគោលការណ៍នានារបស់អាស៊ាន; ឯកភាពជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២; រួមជាមួយភាគីពាក់ព័ន្ធអនុវត្តន៍ពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងករណ៍រួម ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។  ក្នុងឱកាសនោះដែ រអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលបានគាំទ្រវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដំណាក់កាល២០២០-២០២១ និងធ្វើជាប្រធាន អាស៊ាននៅឆ្នាំ ២០២០ ខាងមុខ។

បន្ទាប់ពីកិច្ចសន្ទនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៩រវាងក្រសួងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ