អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ

(VOVWORLD) - នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅ ទីប្រជុំជនលេខ៦ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung រដ្ឋធានីហាណូយ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ (រូបថត៖ VOV)


អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសម្ដែងនូវក្ដី សោមនស្សរីករាយដោយយល់ឃើញថា ប្រជាជននៅទីនេះមិនត្រឹមតែជ្រួតជ្រាប យ៉ាងច្បាស់នូវអត្ថន័យនៃស្មារតីសាមគ្គីភាព ក៏ដូចជាតួនាទីនិងសារសំខាន់នៃ រណសិរ្សមាតុភូមិប៉ុណ្ណោះទេ ថែមទាំងចេះអនុវត្តន៍យ៉ាងល្អចូលក្នុងស្ថានភាព ជាក់ស្ដែងដើម្បីទទួលបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការរៀបចំទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលជារៀងរាល់ឆ្នាំយ៉ាងដូច្នេះ គឺ សំដៅជួយអោយប្រជាជនរំលឹកឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហានរបស់ ប្រជាជាតិ ព្រមទាំងយល់ដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួនក្នុង ភារកិច្ចកសាងផែនមហាសាមគ្គីជាតិអោយកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ។ សាមគ្គីគ្នាគឺឈ្នះ បែកបាក់គ្នាគឺបរាជ័យ។ អាស្រ័យដោយមានសាមគ្គីភាពជា ធ្លុងមួយរវាងវណ្ណៈទាំងអស់ក្នុងសង្គម រវាងប្រជាជននៃជនជាតិទាំងអស់ចាប់ តាំងពីតំបន់ភាគខាងជើងរហូតដល់តំបន់ភាគខាងត្បូងប្រទេសជាតិ ក្រោមការ ដឹកនាំរបស់បក្ស ទើបបង្កើតឡើងកម្លាំងពលំដើម្បីប្រទេសជាតិមានការរីក ចម្រើនដូចនាសព្វថ្ងៃនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ