អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong និងគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុងហាណូយ បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និងខ័ណ្ឌ Hoan Kiem។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV) 


 
អញ្ជើញថ្លែងនៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានវាយតម្លៃ ខម្ពស់ចំពោះការផ្ដល់មតិយ៉ាងស្មោះត្រង់និងមានការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត។ លោកចាត់ទុកថា លទ្ធផលនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ បានបង្ហាញនូវបរិយាកាសប្រជាធិបតេយ្យនិងសាមគ្គីភាពរបស់ប្រទេសជតិ។

        ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានមានប្រសាសន៍ថា នេះជាបញ្ហាដែលអ្នកបោះឆ្នោតតែងតែយកចិត្តទុកដាក់ក្នុងជំនួបប្រាស្រ័យនាពេលថ្មីៗនេះ។ ប្រការនេះបានសរអោយឃើញថា អ្នកបោះឆ្នោតមានគោលបំណងចង់អោយការងារបង្ការប្រឆាំងអំពើពុករលួយនេះ ត្រូវបានធ្វើយ៉ាងល្អនិងម៉ឺងម៉ាត់ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ