អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

(VOVWORLD) -  នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក  Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្ត ន៍គុយបា (FAR) ដឹកនាំដោយឧត្តមសេនីយ៍ឯកលោក  Leopoldo Cintra Frías សមាជិកការិយា ល័យនយោ បាយបក្សកុម្មុយ និស្តគុយបា និងជារដ្ឋមន្ត្រីក្រសួងបណ្តា កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (FAR) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា - ảnh 1

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា លោក Leopoldo Cintra Frías

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋវៀតណាម នឹងបង្កើតលក្ខណៈងាយស្រួលបំផុតដើម្បីទំនាក់ទំនងការពារជាតិ នៃប្រទេសទាំងពីរបន្តបានពង្រឹងនិងអភិវឌ្ឍន៍ ដោយឈរលើមូល ដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស រវាងភាគីទាំងពីរ ប្រ ទេសទាំងពីរនិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ វៀតណាមនិងគុយបា ផងដែរ។

ចំណែកលោក Leopoldo Cintra Frías បានជម្រាបពីលទ្ធផលធ្វើការជាមួយថ្នាក់ដឹកនាំក៏ដូចជាភ្នាក់ងារនានានៃក្រសួងការពារប្រទេស វៀត ណាម ស្តីពីលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០១៩ រវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរនិងដាក់ចេញវិធានការដើម្បីពង្រឹងនិងពង្រឹងទំនាក់ទំនងការពារជាតិ រវាងប្រ ទេសទាំងពីរក្នុងពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ