អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

(VOVworld)-នារសៀលថ្ងៃទី១២ខែមករា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុង
 ប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិនតាមសេចក្តីអញ្ជើញរបស់អគ្គ
លេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping។ ដំណើរទស្សនកិច្ចនៅចិនលើក
 នេះរបស់លោក Nguyen Phu Trong បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេស
ទាំងពីរកំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី៦៧នៃទិវាបង្កើតទំនាក់ទំនងការទូត
 ​ហើយប្រទេសទាំងពីរកំពុងត្រៀមទទួលបុណ្យតេតប្រពៃណី។ ជាពិសេស ដំណើរ
 ទស្សនកិច្ចនេះក៏មានអត្ថន័យសំខាន់ក្នុងទិសដៅអភិវឌ្ឍន៍យូរអង្វែងសម្រាប់ទំនាក់
 ទំនងវៀតណាម-ចិនផងដែរ។
ពិធីទទួលបដិសញ្ឋារកិច្ចលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានរៀបចំឡើងយ៉ាងឪឡារិកនៅមហាសាលប្រជាជនិចិនតាមពិធីការ ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ