អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ

(VOVWORLD) - នារសៀលថ្ងៃទី១៧ខែកក្កដា នៅទីស្នាក់មជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋ សភាឡាវ ដឹកនាំដោយលេខាមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Xayalat (រូបថតៈ vov.vn) 

នៅទីនេះ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានអះអាងថា រដ្ឋសភាឡាវនិងរួមសហការជាមួយរដ្ឋសភាវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាគណៈកម្មការនៃរដ្ឋសភាព នឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងជំនាញនៅក្នុងវិស័យនីតិប្បញ្ញត្តិ ឃ្លាំមើលនិងសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បង្កើនការត្រួតពិនិត្យ ឃ្លាំមើល បញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ កម្មវិធីសហប្រតិ បត្តិការរវាងរដ្ឋសភាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ