អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ

(VOVWORLD) -នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ ដឹកនាំដោយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ (internet) 

នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ ដឹកនាំដោយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh ដែលកំពុងបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម និងឡាវ។ នៅទីនេះ លោក Phankham Viphavanh បានអះអាងថា ឡាវនឹងរួមជាមួយវៀតណាម រក្សា ពូនជ្រំ ពង្រីក និងអប់រំជំនាន់ក្រោយៗស្ដីពីទំានាក់ទំនងមិត្តភាពពិសេស ឡាវ និងវៀតណាម។ រីឯលខ្លួនវិញ លោក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរម្ចាស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋទាំងពីរ។ លោកស្នើឲ្យភាគីទាំងពីររួមសហការយ៉ាងជិតស្និទ្ធរៀបចំសកម្មភាពក្នុងឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម និងឡាវ ហើយឃោសនាយ៉ាងទូលំទូលាយចំពោះប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ និងមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ