អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសម្តែងការគួរសមទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi

(VOVWORLD) -នាព្រឹកថ្ងៃទី២៥សីហា នៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ា អគ្គលេខាគណៈកម្មាធិ ការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាដោយ ឡែកជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi (អ៊ុងសានស៊ូជី)។ 
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសម្តែងការគួរសមទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi - ảnh 1 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសម្តែងការគួរសមទីប្រឹក្សា រដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi

ថ្នាក់ដឹកនាំទាំងពីរនាក់បានសំណេះសំណាល និងផ្លាស់ប្តូរមតិអំពីទំនាក់ទំនងវៀត ណាម-មីយ៉ាន់ម៉ា និងទំនាក់ទំនងរវាងបក្សកុម្មុយនិស្ត វៀតណាមជាមួយ គណៈបក្ស សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ  (NLD)។

        បន្ទាប់ពីជំនួបដោយឡែក អគ្គលេខាបក្ស លោក Nguyen Phu Trong បានអនុ វត្តការជួបសម្តែងការគួរសមជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ ម៉ា លោកស្រី អ៊ុងសានស៊ូជី។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនការជួបប្រាស្រ័យគណៈប្រតិភូ ជាន់ខ្ពស់លើគ្រប់កាណាល់បក្ស រដ្ឋាភិ បាល រដ្ឋ និងរដ្ឋសភា ដើម្បីបង្កើនទំនុកទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ។ ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបគាំទ្ររាល់ការខិតខំប្រឹង ប្រែងជម្រុញការដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីថ្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង អនុវត្តពេញ លេញនូវសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ