អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំរដ្ឋសភា

(VOVWORLD) -នាព្រឹកថ្ងៃទី១៧មិថុនា អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូសមាជិកសភាមណ្ឌលហាណូយនីតិកាលទី១៤បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Thanh Xuan និងខ័ណ្ឌ Ha Dong សំដៅជូនដំណឹងនូវលទ្ធផលនៃកិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤។

នៅក្នុងជំនួបនេះ មតិរបស់អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកនេះ ជាពិសេសគឺរដ្ឋសភាបានអនុម័តលើច្បាប់ចំនួន៧និងសេចក្តីសម្រេចចិត្តចំនួន៨ សំដៅពង្រឹងប្រព័ន្ធច្បាប់ស្តីពីអភិវឌ្ឍន៍សេដ្ឋកិច្ច សិទ្ធិមនុស្ស សិទ្ធនិងកាតព្វកិច្ចជាសារវ័ន្នរបស់ពល រដ្ឋ។ រដ្ឋសភាក៏បានពិនិត្យនិងផ្តល់មតិចំពោះសេចក្តីព្រាងច្បាប់ចំនួន៩ សំដៅឆ្លើយតបនឹង

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំរដ្ឋសភា - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី 

តម្រូវការបង្កើតរូបសណ្ឋានអភិវឌ្ឍន៍ថ្មីមានចរិតលក្ខណៈលោតផ្លោះ សម្រាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ជម្រុញខ្លាំងការបង្កាប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ បណ្តុះបណ្តាលប្រភពធនធានមនុស្សមានសមត្ថភាព ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ អ្នកបោះ ឆ្នោតក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ នូវសកម្មភាពសួរដេញដោលនិងឆ្នើយការសួរ ដេញដោល ដោយបានផ្តោតលើបញ្ហាជាច្រើនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់។

អញ្ជើញផ្លាស់ប្តូរមតិជាមួយអ្នកបោះឆ្នោតអំពីគម្រោងច្បាប់អង្គភាពរដ្ឋបាល សេដ្ឋកិច្ចពិសេស ដែលរដ្ឋសភាផ្តល់មតិក្នុងសម័យប្រជុំលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ កាលពីប៉ុន្មានឆ្នាំ៩០នៃសតវត្សមុន វៀតណាមមានគោលការណ៍ កសាងមណ្ឌលសេដ្ឋកិច្ចពិសេស។ នេះជាវិធីសម្រាប់ទាក់ទាញវិនិយោគពីបរទេស។ ប៉ុន្តែនេះជាបញ្ជាពិបាល រសើប ដូច្នេះត្រូវប្រយ័ត្ន ពោលគឺពង្រីកបានកម្លាំងពលំក្នុងប្រទេសនិងក្រៅប្រទេសផង ហើយ ក៏ត្រូវរក្សាបានឯករាជ្យ អធិបតេយ្យភាពជាតិទៀតផង៖

        “ដោយសារនេះជាបញ្ជាពិបាក ថ្មី និងរសើប តាមនោះយើងត្រូវលើកយកមកពិភាក្សាឲ្យបានច្រើនលើកច្រើនសារ។ គម្រោងនេះទទួលបានការឯកភាពខ្ពស់ ប៉ុន្តនៅមានមតិខ្វែងគំនិតមួយចំនួន។ តាមនោះ បក្ស រដ្ឋនិងរដ្ឋសភានៅផ្ទៀងស្តាប់ ក្រេបយកមតិទាំងអស់ ដរា បណាទទួលបានការស្រុះចិត្តទាំងស្រុង ទើបនឹងបានអនុម័តជាផ្លូវការ”។

នាពេលរសៀល អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអ្នកបោះ ឆ្នោតខ័ណ្ឌ Cau Giay ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ