អគ្គលេខាឡាវវាយតម្លៃខ្ពស់ចំពោះតួនាទីសហប្រតិបត្តិការរបស់ទីក្រុងហូជីមិញ

(VOVworld)-នាព្រឹកថ្ងៃទី២៧មិថុនា នៅខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោក Le Thanh Hai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការទីក្រុងហូជីមិញ ដែល កំពុងបំពេញទស្សនកិច្ច ការងារនៅឡាវ។ អគ្គលេខា Chummaly Sayasone បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រត្តិបត្តិការរវាងទីក្រុងហូជីមិញ ជាមួយតំបន់មួយចំនួនរបស់ឡាវ និងចាត់ទុកថា រាល់ការរួមវិភាគទានយ៉ាង សកម្មរបស់ទីក្រុងហូជីមិញរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យវៀតណាម-ឡាវ។ អគ្គលេខាបក្សប្រជាជនបដិវត្តឡាវមានគោល បំណងចង់ឲ្យភាគីទាំងពីរ បន្តនូវការសហការយ៉ាងជិតស្និទ្ធថែមទៀត បង្កើន ការផ្លាស់ប្តូរព័ត៌មាន ជួយគ្នាទៅវិញទៅមកសំដៅអនុវត្តប្រកបដោយជោគជ័យ ផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ អគ្គលេខា Chummaly Sayasone ក៏អះអាងថា បក្ស រដ្ឋ​និងប្រជាជនឡាវជានិច្ចកាលរក្សា និងពូនជ្រុំ ឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងឡាវជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ