អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយ មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ

(VOVWORLD) -នាល្ងាចថ្ងៃទី ២១ កញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក លោក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិកគណៈប្រតិភូក្នុងឱកាសបំពញទស្សនកិច្ចការងារនៅវៀតណាម។
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយ មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ - ảnh 1អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយ មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ 

នាល្ងាចថ្ងៃទី ២១ កញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក លោក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិកគណៈប្រតិភូក្នុងឱកាសបំពញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានលើកច្បាស់ថា វៀតណាម - កម្ពុជាជាប្រទេសជិតខាងទាំងពីរ មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជិតស្និទ្ធក្នុងការតស៊ូដើម្បីរំដោះជាតិ និងកសាងប្រទេស។ ក្នុងនោះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិបានរួមវិភាគទានដ៏សំខាន់ជំរុញទំនាក់ទំនងរវាងវៀតណាម - កម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាព។ នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកម្មភិបាល ជូបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ឧត្តមសេនីយ៍ឯក លោក ភួង ស៊ីភិន បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គភាពនានា ដោយបានបង្កលក្ខណៈងាយស្រួលសម្រាប់គណៈប្រតិភូ កងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទក្នុងការបំពេញទស្សនកិច្ច រៀនសូត្របទពិសោធន៍ជាក់ស្ដែង ក្នុងកិច្ចការគ្រប់គ្រង ហ្វឹកហ្វឺនយោធា អប់រំន យោបាយសតិអារម្មណ៍ ហើយរួមចំណែកពង្រឹង និងកសាងទំនុកទុកចិត្តរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ