អង្គការសហប្រជាជាតិ កំណត់ពេលវេលារៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការលោក Kofi Anna

(VOVWORLD) -អគ្គលេខាធិការ លោក Antonio Guterres នឹងដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខន្ធ លោក Kofi Anna ហើយថ្លែងសុន្ទរថានាព្រឹកថ្ងៃទី ២២ សីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York ។
អង្គការសហប្រជាជាតិ កំណត់ពេលវេលារៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការលោក Kofi Anna - ảnh 1អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Kofi Anna 

លោក Stephane Dujarric អ្នកនាំពាក្យរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ២០ សីហា បានឲ្យដឹងថា អង្គការនេះ នឹងរៀបចំ ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការលោក Kofi Anna ដែលទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំ នាថ្ងៃទី ១៨ សីហា។ លោករូបនេះបន្តថា អគ្គលេខាធិការ លោក Antonio Guterres នឹងដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខន្ធ លោក Kofi Anna ហើយថ្លែងសុន្ទរថានាព្រឹកថ្ងៃទី ២២ សីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York ។ ទង់អង្គការសហប្រជាជាតិនឹងបង្ហូតពាក់កណ្ដលដងចាប់ពីថ្ងៃទី១៩ ដល់ ដំណាច់ថ្ងៃទី ២១ សីហា។

លោក Kofi Anna ទទួលមុខដំណែងជាប្រមុខអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៦។ លោកទទួលអនិច្ចកម្មនៅរដ្ឋធានី Berne ប្រទេសស្វីស ក្រោយរយៈពេលខ្លីពេលកើតជំងឺ រោគាព្យាធិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ