អង្គការសហប្រជាជាតិទទួលស្គាល់ថាគុយបាគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ពិភពលោក

(VOVWORLD) -ថ្លែងមតិនាថ្ងៃទី ៤ ឧសភា តំណាងអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) លោក Marcelo Resende បានសង្កត់ធ្ងន់ថា៖ គុយបាគឺជាគំរូមួយនៅលើពិភពលោកអំពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ក៏ដូចជាក្នុងការទប់ទល់ នឹងកាត់បន្ថយបម្រែបម្រូលអាកាសធាតុ។
អង្គការសហប្រជាជាតិទទួលស្គាល់ថាគុយបាគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ពិភពលោក - ảnh 1 អង្គការសហប្រជាជាតិទទួលស្គាល់ថាគុយបាគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

យោងតាម FAO បានឲ្យដឹងថា៖គុយបាបានផ្តោតសំខាន់លើការអភិវឌ្ឍផលិតស្បៀងអាហារ ជាមួយនឹងការធ្វើប្រជាធិបតេយ្យកម្មដីធ្លីកសិកម្ម តាមរយៈការកែទម្រង់កសិកម្ម ដែលបានក្លាយទៅជាច្បាប់តាំងពីឆ្នាំ ១៩៥៩ មក។ ក្រៅពីនេះ នាប៉ុន្មានឆ្នាំបន្តាប់ពីបដិវត្តន៍ទទួលបានជោគជ័យនោះ គុយបាក៏បានចាប់ផ្តើមជំរុញឲ្យវិស័យកសិកម្ម ឲ្យក្លាយទៅជាផ្នែកសំខាន់ៗ ដើម្បីផលិតស្បៀងអាហារ សំដៅបម្រើមិនត្រឹមតែតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំង សម្រាប់ការនាំចេញទៀតផង។

ទន្ទឹមនឹងនេះ តំណាងកម្មវិធីស្បៀអាហរពិភពលោក (WFP) លោកស្រី Laura Melo បានអះអាងថា៖ គុយបាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសឈានមុខគេនិងទទួលបានជោគជ័យក្នុងការខិត្តខំប្រឹងប្រែងធានាសន្តិសុខស្បៀងអាហារ ព្រមទាំងជាប្រទេសមួយ ដែលបានធានាកម្រិតខ្ពស់បំផុតអំពីការបង្កើនអាហារូបត្ថម្ភសម្រាប់មាតា និងកុមារ។

ក៏យោងតាមតំណាងទាំងពីរពោលខាងលើរបស់អង្គការសហប្រជាតិបានឲ្យដឹងថា៖ គុយបាគឺជាប្រទេសដែលបានសម្រេចគោលដៅ សហស្សវត្សរ៍ដំណាក់កាល ២០០០ ២០១៥ ស្ដីពីការកាត់បន្ថយភាពក្រីក្រ និងរាលល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដំណាក់កាល ២០១៥ ២០៣០ អំពីការលុបបំបាត់ភាពក្រីក្រទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ