អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយថ្មីសម្រាប់វិបត្តិនយោបាយនៅលីប៊ី

(VOVWORLD) -នៅក្នុងការខិតខំប្រឹងប្រែងអន្តរជាតិថ្មីមួយសំដៅបំផ្លាញ់ចោលការជាប់គាំងនយោបាយ នៅលីប៊ីនិងបញ្ចប់ភាពចលាចលបន្ទាប់ពីការបះបោរមុននេះ៦ឆ្នាំនោះ នាថ្ងៃទី២០ កញ្ញា អង្គការសហប្រជាជាតិបានដាក់ចេញនូវផែនការសកម្មភាពថ្មី ដើម្បីស្ថិរភាព ស្ថានភាពនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយថ្មីសម្រាប់វិបត្តិនយោបាយនៅលីប៊ី - ảnh 1 នាយឧត្តមសេនីយ៍ Khalifa Haftar (ឆ្វែង)និងប្រធានាធិបតី ទុយណេស៊ី Beji Caid Essebsi ក្នុងជំនួបមួយនៅ Tunis (រូបថតៈ AFP/TTXVN)

បេសសកជនពិសេស អង្គការសហ ប្រជាជាតិទទួលបន្ទុកបញ្ហាលីប៊ី លោក Ghassan Salame បានស្នើឲ្យក្រុមប្រឹក្សា ប្រធានាធិបតីនៃរដ្ឋាភិ បាលសាមគ្គីជាតិលីប៊ី (GNA) ឲ្យគប្បីបន្ថយចំនួនសមាជិក ចុះត្រឹម៣នាក់ បន្ទាប់មកតែងតាំងរដ្ឋាភិបាលអន្តរកាលមួយ។ លោក Salame បាន សង្កត់ធ្ងន់ថា ប្រជាជនលីប៊ីចង់បានអនាគតភ្លឺស្វាងមួយនិងគោលដៅដែលបាន ដាក់ចេញនោះត្រូវបានកំណត់យ៉ាងក្បោះក្បាយ។ លោករូបនេះបានឲ្យដឹងថា ការរៀបចំផែនការនឹងចាប់ផ្តើមនាសប្តាហ៍ខាងមុខ មុននឹងបើកកិច្ចប្រជុំជាតិមួយ ដោយមានការចូលរួមរបស់ភាគីទាំងអស់នៅស៊ីរី។ ផែនការរបស់លោក Salame ទទួល បានការគាំទ្ររបស់បារំាង អង់គ្លេសនិងអ៊ីតាលី ជាបណ្តាប្រទេសកំពុងខិតខំប្រឹង ប្រែងរក្សារិទ្ធានុភាពរបស់ខ្លូននៅលីប៊ី។ ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងក្តីជឿជាក់ថា នេះជា “ឱកាសសម្រាប់បញ្ចប់វិបត្តិអូសបន្លាយ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ