អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតួនាទីនៃការអភិវឌ្ឍសមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការប្តេជ្ញាអភិវឌ្ឍន៌សមុទ្រនិងមហាសមុទ្រ។
អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតួនាទីនៃការអភិវឌ្ឍសមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

ថ្លែងមតិនៅក្នុងការបើកពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក Guterres បានលើកឡើងភស្តុតាងជាច្រើនបន្តបន្ទាប់អំពីបញ្ហាសាកល្បងនានាដែលមហាសមុទ្រពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្នក្នុងនោះមានបញ្ហាលេចធ្លោបំផុតគឺបរិស្ថាន រស់នៅរបស់ផ្កាថ្មដែលបានថយចុះពាក់កណ្តាលក្នុងរយៈពេល ១៥០ ឆ្នាំកន្លងមកនិងការបំពុលបរិស្ថានដោយកាក់សំណល់ប្លាស្ទិកនៅលើលំហរសមុទ្របានកើនឡើង ១០ ដងក្រោយរយៈពេល ៤ ទស្សវត្សកន្លងទោ ជាដើម។

ដើម្បីទប់ទល់នឹងរាល់សម្ពាធទាំងនេះលោក Guterres បានអះអាងថាគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ គឺជាទិសដៅនាំផ្លូវ ហើយ UNCLOS គឺជា "ក្របខ័ណ្ឌនៃគតិយុត្តិ" របស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ