អង្គការសហប្រជាជាតិព្រមានថាកុមារចំនួន ២ លានអ្នកនៅ កុងហ្គោមានហានិភ័យស្លាប់ដោយគ្រោះ ទុរ្ភិក្ស

(VOVWORLD) -មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា៖ ស្ថានភាពនេះមិនអាចប្រសើរឡើងមុនខែមថិនា ឆ្នាំ ២០១៨ បានឡើយដោយសាររដូវប្រមូលផលនាឆ្នាំ២០១៧ រងការបាត់បង់ទាំងអស់ ខណៈពេលដែលគ្រឹះស្ថានសុខាភិបាលរងការបំផ្លិចបំផ្លាញដ៏ ធ្ងន់ធ្ងរ។
អង្គការសហប្រជាជាតិព្រមានថាកុមារចំនួន ២ លានអ្នកនៅ កុងហ្គោមានហានិភ័យស្លាប់ដោយគ្រោះ ទុរ្ភិក្ស - ảnh 1កុមារចំនួន ២ លានអ្នកនៅ កុងហ្គោមានហានិភ័យស្លាប់ដោយគ្រោះ ទុរ្ភិក្ស

នាថ្ងៃទី ៩ មិនា អង្គការសហប្រជាជាតិព្រមានថា កុមារចំនួន ២ លានអ្នកនៅសារធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានហានិភ័យស្លាប់ក្នុងគ្រោះ ទុរ្ភិក្ស ដោយកង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរ ប្រសិនបើមិនបានជួយសង្គ្រោះឲ្យទាន់ពេលវេលា។អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Jens Laerke បានឲ្យដឹងថា៖ មន្ត្រីទទួលបន្ទុកប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Mark Lowcok នឹងមានជំនួបជាមួយអ្នកធ្វើហិរញ្ញប្បទាននាសប្ដាហ៍ខាងមុខនៅសារធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាកន្លែងមានស្ថានភាពរស់នៅអាក្រក់ ដូចជា៖  អំពើហិង្សាជាតិសាសន៍ និងការប៉ះទង្គិចគ្នារវាងកងទ័ព កងជីវពល និងក្រុមប្រដាប់អាវុធនៅតាមតំបន់ជាច្រើននៅកុងហ្គោ។ស្ថានភាពនេះបានអូសបន្លាយ ដែលបណ្ដាលឲ្យប្រជាជនត្រូវជម្លៀសខ្លួន ហើយប៉ះពាល់សន្តិសុខស្បៀងអាហារនៅទូទាំងមូលដ្ឋានក្នុងខេត្ត។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា៖ ស្ថានភាពនេះមិនអាចប្រសើរឡើងមុនខែមថិនា ឆ្នាំ ២០១៨ បានឡើយដោយសាររដូវប្រមូលផលនាឆ្នាំ២០១៧ រងការបាត់បង់ទាំងអស់ ខណៈពេលដែលគ្រឹះស្ថានសុខាភិបាលរងការបំផ្លិចបំផ្លាញដ៏ ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ