អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម

(VOVWORLD) -  នាថ្ងៃទី៩ ខែកក្កដា នៅរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) ស្ថានទូតវៀតណាមនិងការិយាល័យពាណិជ្ជកម្មវៀតណាមបានសហការជាមួយក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជា (VBCC) ដើម្បីរៀបចំវេទិកាជំរុញពាណិជ្ជកម្ម-វិនិយោគ វៀតណាម - កម្ពុជា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីតំណាងអង្គភាពអាជីវកម្ម សម្ព័ន្ធសមាគមមុខរបរ សភាពាណិជ្ជកម្ម រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន តំបន់របស់ប្រទេសទាំងពីរ។

អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម - ảnh 1ការសម្តែងសិល្បៈក្នុងពិធី (VOV) 

អញ្ជើញថ្លែងមតិនៅវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អប្រសើរ និងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង។ ពោលគឺ នាពេលបច្ចុប្បន្ននេះ វៀតណាមជាដៃគូសេដ្ឋកិច្ចឈានមុខរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបានចំនួន ៤,៧ ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមនៅមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២១៤ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារអាមេរិកទៀតផង។

អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម - ảnh 2 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងក្នុងពិធី 

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានគូសបញ្ជាក់ថា៖ វេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមនិងកម្ពុជាលើកនេះ នឹងជួយឱ្យអាជីវកម្មចាប់ យកសក្តានុពលនិងកាលានុវត្តន៍ភាពថ្មីៗ។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីជួបប្រាស្រ័យនិងចែករំលែកនូវបទពិសោធន៍រួមទាំងដាក់ចេញនូវអនុសាសន៍ដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបន្ទាន់រាល់ឧបសគ្គ រួមទាំងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរផងដែរ”។

អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម - ảnh 3 ទិដ្ឋភាពនៃពិធី 

នៅឯវេទិកានេះ វាគ្មិននិងតំណាងស្ថានទូតវៀតណាមបានឆ្លើយសំណួរជាច្រើនរបស់ សហគ្រាសវៀតណាម ដោយផ្តោតលើការចេញទិដ្ឋាការ បែបបទវិនិយោគ គោលនយោបាយអនុគ្រោះ ការកំណត់ពន្ធក្នុងចំណោមវិស័យជាក់លាក់ ដើម្បីសហគ្រាសទាំងអស់នេះដែលមានគម្រោងវិនិយោគនៅកម្ពុជាបានជ្រាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ