អចិន្ត្រៃយ៍គណៈលេខាធិការលោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប

អចិន្ត្រៃយ៍គណៈលេខាធិការលោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប - ảnh 1
លោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអាមេរិក​នាថ្ងៃទី២៧តុលា លោក
Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាជិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ
និស្តវៀត ណាមបានអញ្ជើញទៅទស្សនាទីស្នាក់ការអ.ស.បប្រចាំនៅទីក្រុងញូវយ៉ក
និងជួប សម្តែងការគួរសមអគ្គលេខាធិការអ.ស.បលោក Ban Ki-moon ។ នៅទីនេះ
លោក Dinh The Huynh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការជួយ
ឧបត្ថម្ភ ដ៏ថ្លៃថ្នាដែលអង្គការអ.ស.បផ្តល់ឲ្យវៀតណាមសម្រាប់ជួយវៀតណាំមជំ
នេះពុះពារនូវ ផលវិបាកក្រោយសង្គ្រាមនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Dinh
The Huynh មាន បំណងថា អ.ស.បនឹងបន្តគាំទ្រនិងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ
ជួយវៀតណាមរក្សា នូវសមិទ្ធិនៃគោលដៅអភិវឌ្ឍន៍សហសវត្ស (MDGs) រួមទាំង
អនុវត្តរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងទប់ទល់ជាមួយបម្រែ
បម្រួលអាកាសធាតុ។

        រីឯខ្លូនវិញ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon មានបំណងថា វៀត
ណាមនឹងបន្តកិច្ចសហប្រតិបត្តិការមោះមុតជាមួយអ.ស.បលើបណ្តាសកម្មភាពរួម
 ក្នុង នោះមានសកម្មភាពរក្សាសន្តិភាព រួមចំណែកយ៉ាងសកម្មចូលក្នុងការកសាង
និងអនុវត្ត ប្រកបដោយប្រសិទ្ធិភាពនូវបញ្ហាស្នូលមួយចំនួនក៏ដូចជាកម្មវិធីដទៃ
របស់អ.ស.បនា ពេលខាងមុខ។ លោក Ban Ki-moon មានបំណងចង់ឲ្យភាគីទាក់
ទិននានាជួបសន្ទនា ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងធម្មនុញ្ញ
អ.ស.បនិងច្បាប់អន្តរជាតិ ព្រមទាំងសម្តែងនូវការស្រុះចិត្តគំនិតលើទស្សនៈរបស់
 វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសន្តិសុខតំបន់ ដែលក្នុងនោះមានបញ្ហា
សមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ