អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក៖ ជំនួបកំពូលរវាងអាមេរិកនិងចិននឹងបន្ធូរស្រាល ភាពតានតឹងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី៨ខែវិច្ឆិកា អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Henry Kissinger ជាអ្នកដែលបានរួមចំណែកជំរុញទំនាក់ទំនងការទូតរវាងអាមេរិកនិងចិនកាលពីដើមទសវត្សឆ្នាំ១៩៧០ បានជួបសវនាការជាមួយប្រធានរដ្ឋចិនលោក Xi Jinping នៅរដ្ឋធានីប៉េកាំង។

  លោក Kissinger បានសម្ដែងនូវក្ដីសង្ឃឹមថា ជំនួបកំពូល រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែនេះ នឹងជួយ បន្ធូរស្រាលភាពតានតឹងទ្វេភាគី។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា ក្នុងជំនួបនៅរដ្ឋធានី ប៉េកាំង ប្រធានរដ្ឋចិនលោក Xi Jinping បានចាត់ទុកថា ពិភពលោកកំពុងឆ្លង កាត់ការផ្លាស់ប្ដូរដែលមិនធ្លាប់មានក្នុងអំឡុងពេល១០០ឆ្នាំកន្លងមក ហេតុនេះ ហើយសហគមន៍អន្តរជាតិមានគោលបំណងថា ទំនាក់ទំនងរវាងប៉េកាំងនិង វ៉ាស៊ីនតោននឹងអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ថា ចិននិងអាមេរិក គប្បីមានការវាយតម្លៃដ៏ត្រឹមត្រូវចំពោះគោលដៅយុទ្ធសាស្ត្ររបស់គ្នា ហើយ ប៉េកាំងត្រៀមខ្លួនជាស្រេចដោះស្រាយជម្លោះជាមួយអាមេរិកតាមរយៈកិច្ចសន្ទនាមិត្តភាព។

ចំណែកឯលោក Kissinger បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការរវាង អាមេរិកនិងចិនមានអត្ថន័យដ៏សំខាន់ចំពោះសុខសន្តិភាពនិងវិបុលភាពលើពិភព លោក។ ប៉ុន្តែ ត្រូវជ្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរទាមទារអោយមាន មនសិការនិងទស្សនៈវិស័យយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរចាំបាច់ត្រូវបង្កើន ការយល់ដឹងគ្នា ការទាក់ទងយុទ្ធសាស្ត្រគ្នា ក៏ដូចជាបើកពង្រីកផលប្រយោជន៍រួម និងដោះស្រាយអោយបានសមហេតុសមផលនូវការខ្វែងគំនិតរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ