អ្នកជំនាញអេហ្ស៊ីបបានវាយតម្លៃនូវអត្ថន័យនៃការដែលវៀតណាមត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង

(VOVWORLD) -  ព្រឹត្តិការណ៍វៀតណាមត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងថ្នាក់ដឹក នាំកូរ៉េខាងជើង លោក Kim Jong –un ដែលកំពុងទាក់ ទាញការយកចិត្តទុកដាក់ជាច្រើន ពីសាធារណមតិនៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិកផងដែរ។

នៅអេហ្ស៊ីប កាសែតល្បីល្បាញជាច្រើន បានចុះផ្សាយនូវអត្ថបទដែលបានវាយតំលៃពីសារៈសំខាន់នៃការជ្រើសរើសវៀតណាមជាទីកន្លែងសម្រាប់រៀបចំជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីរនៃសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ ក្នុងនោះ គួរឲ្យចាប់អារម្មណ៍គឺអត្ថបទដែលមានចំណងជើងថា “អត្ថន័យនៃការជ្រើសរើសវៀតណាមដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើង” និពន្ធដោយនាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រតំបន់ លោក Abdel Moneim Said ។ អត្ថបទនេះត្រូវបានចុះផ្សាយនៅក្នុងនាទីអត្ថបទអត្ថាធិប្បាយរបស់ Al-Ahram និងកាសែតបោះ ពុម្ភ Al-Ahram Weekly ដែលទាក់ទាញអ្នកអានអេហ្ស៊ីបនិងនិងបណ្តាអារ៉ាប់ជាច្រើនផងដែរ។

ក្នុងអត្ថបទនេះ អ្នកនិពន្ធបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់ទីក្រុងហាណូយក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា ទីក្រុងហាណូយគឺជាមជ្ឈមណ្ឌលនៃទំនាក់ទំនងការទូតអន្តរជាតិ ដូច្នេះ ការដែលអាមេរិកនិងកូរ៉េខាងជើងជ្រើស រើសយកទីក្រុងហាណូយជាកន្លែងដើម្បីរៀបចំជំនួបកំពូលនេះ គឺមិនមានភាពចៃដន្យនោះទេ។

អ្នកនិពន្ធលោក Abdel Moneim Said ជឿជាក់ថា រាល់ជំនួបពិភាក្សានៅវៀតណាមត្រូវបានរំពឹងទុកថា នឹងនាំមកនូវភាពជោគជ័យមានចរិតលក្ខណៈសម្រេច សម្រាប់សន្តិភាពនិងស្ថេរភាពនៅតំបន់អាស៊ីនិងនៅជុំវិញពិភពលោក។ ព្រឹត្តិការណ៍នេះក៏បង្ហាញផងដែរថា វៀតណាមត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាមេរិកនិងកូរ៉េខាងជើងជឿជាក់និងក៏ត្រូវបានរំពឹងទុកថា ជាកន្លែងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយនិងជ័យជម្នះសម្រាប់ភាគីនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ