អ្នកបោះត្នោតវៀតណាម៩៨,៧៧%ចូលរួមការបោះឆ្នោតសមាជិសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

អ្នកបោះត្នោតវៀតណាម៩៨,៧៧%ចូលរួមការបោះឆ្នោតសមាជិសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
កងទ័ពនិងប្រជាជននៅកោះ Truong Sa ទៅបោះឆ្នោត


(VOVworld)-យោងតាមអគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ធកាល័យក្រុម​ប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Nguyen Hanh Phuc ថា គិតរហូតដល់ ម៉ោង២២និង២០នាទីយប់ថ្ងៃទី២២ឧសភានោះ មានអ្នកបោះឆ្នោតចំនួន៩៨,៧៧% ក្នុងទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតសមាជិកសមាជិការសភានីតិកាល
ទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ផងដែរ។ មាន
ខេត្ត ក្រុង ជា ច្រើនដែលមានចំនួនអ្នកទៅបោះឆ្នោតខ្ពស់ ក្នុងនោះមានខេត្ត Thua
Thien –Hue និងខេត្ត Yen Bai ដោយមានចំនួនអ្នកទៅបោះឆ្នោតស្រូបយក៩៩,៩៩%។

        ផ្លាស់ប្តូរមតិជាមួយសារព័ត៌មាន លោក Nguyen Hanh Phuc បានអះអាង ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសុវត្តិភាព។ ការបើកហឹបឆ្នោតត្រួតពិនិត្យ និងរាប់សន្លឹកឆ្នោតសុទ្ធតែមានការឃ្លាំមើលរបស់អ្នកបោះឆ្នោតនិងសារព័ត៌មាន
ដែរ ពោលគឺបើកជំហរ តម្លាភាពនិងច្បាស់លាស់។ លទ្ធផលគួឲ្យគត់សម្គាល់នេះ សរឲ្យឃើញថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបំពេញល្អភារកិច្ច
ឃោសនានិងផ្សព្វផ្សាយទៅដល់មហាជនអំពីច្បាប់បោះឆ្នោតសមាជិកសភានិង
ក្រុម ប្រឹក្សាប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ