អ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

(VOVWORLD) - ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែឧសភា នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។ 

  ក្នុង ឱកាសនេះ អ្នកប្រាជ្ញ Evgeny Kobelev នៃមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិង អាស៊ាន ចំណុះសភាបណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ នៃដំណើរទស្សនកិច្ចលើកនេះក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដេរ។ លោក Evgeny Kobelev បានចាត់ទុកថា៖

        “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មាន អត្ថន័យដ៏ធំធេងទាំងខាងនយោបាយនិងសេដ្ឋកិច្ច។ ក្រោយពីដំណើរទស្សនកិច្ច របស់លោកកាលពីឆ្នាំ២០១៦មក កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេសរវាងរុស្ស៊ីនិងវៀតណាមសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។ ប្រទេសទាំងពីរបានបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជាសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ ឧស្សាហកម្ម ថាមពល អវកាស និងការពារជាតិ”។

        អ្នកប្រាជ្ញរូបនេះក៏បានរំលេចឡើងនូវសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។ លោកបានអោយដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀត ណាមមានល្បឿនកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ហើយជាខឿនសេដ្ឋកិច្ច មួយក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ តួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក ក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ វៀតណាមជាដៃគូប្រពៃណី ជា ស្ពានតភ្ជាប់រវាងរុស្ស៊ីនិងអាស៊ាន ជាអាស័យដ្ឋានគួរអោយជឿទុកចិត្តដើម្បីរៀបចំ ព្រឹត្តិការណ៍ លំដាប់តំបន់និងពិភពលោកដូចជាវេទិកា APEC ឆ្នាំ២០១៧ វេទិកា WEF ASEAN ឆ្នាំ២០១៨ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ