អនុគណៈកម្មការសេដ្ឋកិច្ចសង្គមជួបធ្វើការជាមួយថ្នាក់ដឹកនាំបណ្ដាតំបន់ភាគខាងជើងវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើអោយថ្នាក់ដឹកនាំនៃបណ្ដាតំបន់វាយតម្លៃចំពោះស្ថានភាពអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេល១០ឆ្នាំកន្លងទៅ ហើយផ្ដល់មតិចំពោះយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំខាងមុខ ក៏ដូចជាវាយតម្លៃចំពោះផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំខាងមុខ ផងដែរ។

នារសៀលថ្ងៃទី២៣ ខែមេសា នៅរដ្ឋធានីហាណូយ អញ្ជើញថ្លែងនៅជំនួបធ្វើការរវាងអនុគណៈកម្មការសេដ្ឋកិច្ចសង្គមជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយនិងតំបន់ភាគខាងជើងមួយចំនួនទៀត នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការ បានលើកច្បាស់ថា យុទ្ធសាស្ត្ររយៈពេល១០ឆ្នាំអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំដំណាក់កាល២០២១-២០២៥ ជាឯកសារសំខាន់ចំនួន២ដើម្បីបម្រើអោយមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយថ្នាក់ដឹកនាំនៃបណ្ដាតំបន់វាយតម្លៃចំពោះស្ថានភាពអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេល១០ឆ្នាំកន្លងទៅ ហើយផ្ដល់មតិចំពោះយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំខាងមុខ ក៏ដូចជាវាយតម្លៃចំពោះផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំខាងមុខ ផងដែរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានសំណូមពរអោយបណ្ដាតំបន់លើកឡើងទិសដៅ ភារកិច្ច និងដំណោះស្រាយប្រកបដោយនវានុវត្តភាព ដើម្បីអភិវឌ្ឍន៍តំបន់នីមួយៗនិងប្រទេសទាំងមូលរហូតដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ២០៤៥។ ទន្ទឹមនឹងនោះ លើកឡើងយុទ្ធសាស្ត្រអភិវឌ្ឍអោយបានសមស្របទៅនឹងកត្តាលោតផ្លោះចំនួន៣នាបច្ចុប្បន្ននោះគឺ របៀបរបប ប្រភពធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។

        ដោយឈរលើមតិយោបល់របស់បណ្ដាតំបន់ អនុគណៈកម្មការសេដ្ឋកិច្ចសង្គមនឹងបូកសរុប វិភាគ វាយតម្លៃ រួមជាមួយការយកមតិពីតំបន់ផ្សេងៗទៀតទូទាំងប្រទេស ដើម្បីកសាងឯកសារដាក់ជូន មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ