អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីនិងអនុប្រធានសភាជាន់ទាបបូឡូញ

(VOVworld)-នារសៀលថ្ងៃទី៩មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi
Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីប៉ូឡូញលោក Beata
Szydlo។ នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត ណាមយក
ចិត្តទុកដាក់នូវទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណីជាមួយ ប៉ូឡូញ និង
ថ្លែងអំណរគុណចំពោះការដែលប៉ូឡូញបានផ្តល់ខ្ទង់ឥណទានអាទិ ភាពចំនួន២៥០
លានអឺរ៉ូសម្រាប់វៀតណាម ព្រមទាំងមានបំណងថាភាគីទាំងពីរ នឹងបានចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សំដៅអនុវត្ត
គម្រោងការជាក់ស្តែងនៅវៀតណាមយ៉ាងឆាប់ៗ។

អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីនិងអនុប្រធានសភាជាន់ទាបបូឡូញ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីប៉ូឡូញលោក ស្រីBeata Szydlo


        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Beata Szydlo បានអះអាងថា ឈរលើមូលដ្ឋាន នៃ
ទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ និងក្នុងនាមជាសមា ជិក
សកម្មមួយរបស់EU ប៉ូឡូញនឹងគាំទ្រជានិច្ចការបង្កើនទំនាក់ទំនងដៃគូនិង កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយEUដែរ។

        នាព្រឹកថ្ងៃដដែល ក្នុងការជួបសម្តែងការគួរសមអនុប្រធានសភាជាន់ទាប
ប៉ូឡូញ លោកស្រី Malgorzata Kadawa-Blonska លោកស្រី Dang Thi Ngoc Thinh បាន
វាយតម្លៃខ្ពស់នូវការជួយឧបត្ថម្ភយ៉ាងថ្លៃថ្លាររបស់ប៉ូឡូញសម្រាប់ វៀតណាម ជាពិ
សេសលើវិស័យបណ្តុះបណ្តាលកម្មាភិបាល។ លោកស្រីមាន បំណងថា រដ្ឋសភាប៉ូ
ឡូញនឹងចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម-EU (EVFTA) និងទទួលស្គាល់ខឿនសេដ្ឋកិច្ច ទីផ្សាររបស់វៀតណាម។

        មុននោះនាយប់ថ្ងៃទី៨មិថុនា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh
បានអញ្ជើញទៅជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងសហគមន៍ ជនវៀត
ណាមនៅប៉ូឡូញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ