អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែឧសភា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជាអធិបតី ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនិងចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ២០១៩ (Vesak 2019) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩។ បន្ទាប់ពីពិធីទទួល អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា   លោក Venkaiah Naidu ផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu - ảnh 1

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu

នៅឯជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិគ្រប់ជាប់ថ្នាក់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ឯក សារដែលបានចុះហត្ថលេខា។  ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះកិច្ច សហប្រតិបត្តិការការពារជាតិនិងសន្តិសុខដែលបន្តទទួលបានប្រសិទ្ធភាពនិងនិរន្តភាព។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មមានគុណភាពខ្ពស់  ការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ជាដើម។ ភាគីទាំងពីរបានព្រមព្រៀងជំរុញការធ្វើអាជីវកម្មជើងហោះហើរត្រង់ដោយភ្ជាប់ទៅនឹងទីក្រុងធំៗនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដទៃទៀត ដូចជាការអភិវឌ្ឍន៍ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សា អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាង បន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ  គាំទ្រគ្នាទៅវិញទៅមកដើម្បីឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាមក្នុងអាណត្តិ ២០២០ - ២០២១ និងឥណ្ឌាអាណត្តិ ២០២១- ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ