អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួប រដ្ឋមន្រ្តីការពារជាតិបេឡារុស

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបសវនាការជាមួយ រដ្ឋមន្រ្តីការពារជាតិបេឡារុសលោក Ravkov Andrei Alekseevich។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួប រដ្ឋមន្រ្តីការពារជាតិបេឡារុស - ảnh 1 (រូបថត៖ TTXVN)


នៅជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានសម្ដែងនូវគោលបំណងថា នាពេលខាង មុខ វៀតណាមនិងបេឡារុសបន្តពង្រីកទំនាក់ទំនងទ្វេភាគីអោយកាន់តែទូលំ ទូលាយថែមទៀត ដែលក្នុងនោះវិស័យការពារជាតិជាចំណុចលេចធ្លោ។ លោកស្រីបាន ស្នើអោយបេឡារុសគាំទ្រវៀត ណាមឈរឈ្មោះកាន់តំណែងជាសមាជិកមិន អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ព្រមទាំងស្នើអោយបេឡារុសបន្តអនុវត្តន៍អោយបានត្រឹមត្រូវតាមដំណើរ ការនិងគុណភាពនូវកិច្ចសន្យាខាងផ្នែកពាណិជ្ជកម្មយោធាដែលភាគីទាំងពីរបានចុះហត្ថលេខា ដោយផ្តល់អាទិភាពដល់ការផ្ទេរប្រគល់បច្ចេកវិទ្យានិងផលិតអាវុធ ឧបករណ៍បច្ចេកទេសតាមតម្រូវការរបស់វៀតណាម ផងដែរ។

        ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីការពារជាតិបេឡារុសលោក Ravkov Andrei Alekseevich បានអោយដឹងថា ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមលើក នេះ លោកបានជួបពិភាក្សានិងឯកភាពលើបញ្ហាជាច្រើនស្ដីពីកិច្ចសហប្រតិបតិ្ត ការយោធាទ្វេភាគី ជាមួយរដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក Ngo Xuan Lich។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការ លើវិស័យវិទ្យាសាស្ត្រយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ